តារាកូរ៉េសិចស៊ី Clara Lee សង្ឃឹមអាចពង្រីកមុខមាត់នៅហុងកុង

6 Videos


តារាសម្តែងកូរ៉េវ័យ ៣១ ឆ្នាំ នាង Clara Lee បានចូលរួមក្នុងកម្មវិធីមួយនៅហុងកុង ដើម្បីផ្សព្វផ្សាយរឿងថ្មី Line Walker កាលពីពេលថ្មីៗនេះ ។

តារាកូរ៉េសិចស៊ី Clara Lee  សង្ឃឹមអាចពង្រីកមុខមាត់នៅហុងកុង

ក្នុងរឿងថ្មីនេះ នាង Clara បានដើរតួជាឃាតករស្រីមុខស្រស់ ហើយក្រោយពីមានការសួរនាំ ពីអាថ៌កំបាំងថែរក្សាកាយសម្បទាឲ្យមាំមួនស័ក្តិសមនឹងសាច់រឿង នាងបានប្រាប់ដែរថា នាងមិនបានហូបច្រើនដូចធម្មតាទេ គឺហូបចុកបន្តិចបន្តួចប៉ុណ្ណោះ ដែលសមល្មមនឹងរាងកាយអាចទទួលយកបាន ជាពិសេសនាងតែងចំណាយពេលកន្លះម៉ោង សម្រាប់ការធ្វើលំហាត់ប្រាណជាប្រចាំ ។

តារាកូរ៉េសិចស៊ី Clara Lee  សង្ឃឹមអាចពង្រីកមុខមាត់នៅហុងកុង

ថ្វីត្បិតតែតារាស្រីរូបនេះបានរងរបួសច្រើន កំឡុងពេលថតរឿង នាងបានបន្ថែមទៀតថា ការថតរឿងថ្មីនេះបានផ្តល់ក្តីសប្បាយរីករាយ ជាច្រើនដល់នាង ។

តារាកូរ៉េសិចស៊ី Clara Lee  សង្ឃឹមអាចពង្រីកមុខមាត់នៅហុងកុង

មិនត្រឹមតែប៉ុណ្ណោះ នាងក៏សង្ឃឹមថា រឿងថ្មីនេះនឹងអាចជួយបង្កើនប្រជាប្រិយភាពនាងនៅហុងកុង ហើយថ្ងៃមុខ នាងនឹងមានឱកាសអាចសហការជាមួយនឹងឧស្សាហកម្មខ្សែភាពយន្តរបស់ហុងកុងផងដែរ ។

តារាកូរ៉េសិចស៊ី Clara Lee  សង្ឃឹមអាចពង្រីកមុខមាត់នៅហុងកុង

គួរបញ្ជាក់ដែរថា ថ្វីត្បិតតែនាងមានអាយុ ៣១ ឆ្នាំហើយក្តី សម្រស់របស់នាងហាក់មិនរុះរោយតាមអាយុឡើយនៅតែពោរពេញដោយមន្តស្នេហ៍ដដែល ៕

ថាវរិទ្ធ ( ប្រភព ៖ ចាយនីស ស្តារ )

តារាកូរ៉េសិចស៊ី Clara Lee  សង្ឃឹមអាចពង្រីកមុខមាត់នៅហុងកុង