សឹងមិនជឿ! គូស្នេហ៍តារាថៃទាំងនេះ​ ស្រឡាញ់គ្នាមក១០ឆ្នាំហើយ នៅតែផ្អែមល្ហែមដដែល ដូចស្នេហ៍គ្រាដំបូង…!

ថៃ៖ ធ្លាប់ឮដំណឹងថា គូស្នេហ៍នៅក្នុងសង្គមសិល្បៈទាំងឡាយ មិនសូវជាមានភាពគង់វង្សស្ថិតស្ថេរជាមួយគ្នា បានយូរអង្វែងដូចគេនោះទេ គឺភាគច្រើនបែកបាក់ ព្រាត់ប្រាស់គ្នាទៅវិញ ក្នុងរយៈពេលដ៏ខ្លី ដោយសារតែមូលហេតុផ្សេងៗពីគ្នា។

ប៉ុន្តែសម្រាប់តារាថៃគូស្នេហ៍ប៉ុន្មានគូនេះវិញ ថ្វីត្បិតតែបានស្រឡាញ់យល់ចិត្តគ្នា មកច្រើនជាង១០ឆ្នាំទៅហើយក្តី ក៏ចំណងស្នេហារបស់ពួកគេ ហាក់នៅតែមានភាពផ្អែមល្ហែមជាមួយគ្នាមិនលោះពេលឡើយ  ប្រៀបដូចជាស្នេហ៍គ្រាដំបូង ដែលទើបតែបានស្រឡាញ់ស្គាល់ចិត្តគ្នា ជាលើកដំបូងថ្មីៗអញ្ចឹង។

តើមានគូស្នេហ៍តារាណាខ្លះ ដែលស្រឡាញ់គ្នាផ្អែមល្ហែម បាត់មុខមិនបាន ទោះជាពេលវេលាកន្លងទៅ អស់ជាច្រើនឆ្នាំយ៉ាងណាក្តី? តោះយើងមកមើលជាមួយគ្នា៖

១. លោក Matthew និងនាង Lydia៖ ជាគូស្នេហ៍ដែលមានទំនាក់ទំនងស្នេហា ជាមួយគ្នាអស់រយៈពេលជាង១0ឆ្នាំ ទើបសម្រេចចិត្តណាត់គ្នាចូលរោងការ កសាងជីវិតគ្រួសារកក់ក្តៅដ៏ថ្មីស្រឡាងមួយ។ ហើយបច្ចុប្បន្នក៏មានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃក្រោយអាពាហ៍ពិពាហ៍ ជាហេតុជម្រុញឱ្យពួកគេកាន់តែផ្អែមល្ហែមទ្វេរដង។

២. លោក Siwat និងនាង Amy klinprathum៖ មួយគូនេះក៏ជាគូស្នេហ៍តារាដែល ស្រឡាញ់គ្នា អស់រយៈពេលជាយូរច្រើនជាង១០ឆ្នាំដែរ ប៉ុន្តែស្នេហារបស់ពួកគេគឺមាន ភាពផ្អែមល្ហែមរ៉ូមែនទិក គួរឱ្យច្រណែនដូចដើមគ្មានប្រែប្រួល។

៣. លោក Ken និងនាង Noy Bosakun៖ ប្តីប្រពន្ធទោះបីជាមានវ័យខុសគ្នាច្រើនឆ្នាំ បន្តិចមែន ប៉ុន្តែវាមិនមានបញ្ហាធំនោះទេ។ ភាពផ្អែមល្ហែមនៅតែបន្តកើតឡើង ទោះបីជាពេលវេលាកន្លងទៅ អស់១0ឆ្នាំទៅហើយក្តី។

៤. លោក Mick និងនាង Benz Pornchita៖ ជាគូស្នេហ៍ដែលបានសេពគប់គ្នាមក អស់រយៈពេល ជាច្រើនឆ្នាំ និងមានមិត្តភក្តិជួយជ្រោមជ្រែង ដើម្បីឱ្យបានរៀបការ ជាមួយគ្នាទៀតផង។ នៅទីបំផុតអាពាហ៍ពិពាហ៍របស់ពួកគេ ក៏បានកើតឡើងបង្កភាពរីករាយដល់អ្នករាល់គ្នា។

៥. លោក Nattawut និងនាង Porntip៖ ពីបុរសតួឯង និងតួស្រីចិត្តអាក្រក់ បានក្លាយទៅជាដៃគូស្នេហាជាមួយគ្នាយ៉ាងស្អិតរមួត។ កន្លងផុតទៅអស់ពេល ជាង១0ឆ្នាំមកហើយ ប៉ុន្តែក្តីស្រឡាញ់មួយនេះនៅតែបន្តកើតមានឡើង បន្ថែមជារៀងរាល់ថ្ងៃ និងកាន់តែច្រើនឡើងៗហាក់ដូចជាពន្លកស្នេហ៍ដែល ទើបនឹងកើតមានដូច្នោះឯង។

៦. លោក Art Liasakon និងនាង Natapohn Tameeruk៖ អាចនិយាយបានថា នេះគឺជាការណាត់ជួបគ្នាដ៏អស្ចារ្យ រវាងគូស្នេហ៍អ្នកទាំង២។ កន្លងទៅពេលជាង១0ឆ្នាំ មកហើយ មានមនុស្សម្នាជាច្រើន បានអារម្មណ៍ថា គូស្នេហ៍វ័យក្មេងមួយគូនេះ គឺស្រឡាញ់គ្នាល្អូកល្អឺនមែនទែន ធ្វើឱ្យអ្នកគាំទ្រលួចច្រណែន និងរង់ចាំថ្ងៃអបអរសាទរដល់ពួកគេគ្រប់ៗគ្នា។

៧. លោក Kanchia និងនាង May fuang៖ មុននឹងសម្រេចចិត្តដឹកដៃគ្នាចូលរោងការ មួយគូនេះបានសេពគប់គ្នា លើសពី១0ឆ្នាំមកហើយ។ បច្ចុប្បន្នមានកូនស្រីគួរឱ្យស្រឡាញ់ម្នាក់ជាចំណងស្នេហ៍។

៨. លោក Por និងនាង Bow Wanda៖ ថ្វីត្បិតលោក Por បានស្លាប់បាត់បង់ជីវិត ទៅហើយក្តី ប៉ុន្តែស្នេហាររបស់នាង Bow Wanda ជាភរិយាហាក់គ្មានភាពប្រែប្រួលទេ នៅក្នុងចិត្តនាង។ ទម្រាំបានរៀបការគ្នាជាប្តីប្រពន្ធ ពួកគេសេពគប់គ្នាមកជាយូរ តែអកុសលអាក្រក់ ដែលមិនបានរួមរស់នៅជុំគ្នារហូតដល់ចាស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload