សិស្ស​១.៨២៤​នាក់​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​ទុតិយភូមិ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ក្នុងចំណោមបេក្ខជន​សរុប​៣.១៦១​នាក់ ក្នុងនោះ​ជាប់​និទ្ទេស​A​បាន​៧​នាក់​

ខេត្តកំពង់ឆ្នាំង៖ លទ្ធផលនៃការប្រឡងសញ្ញាប័ត្រទុតិយភូមិ ( បាក់ឌុប ) នៅក្នុងខេត្តកំពង់ឆ្នាំងគឺបេក្ខជនចំនួន១.៨២៤នាក់ បានប្រឡងជាប់ ក្នុងនោះមានបេក្ខជន៧នាក់ ស្រី២នាក់បានជាប់និទ្ទេសA ។ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ លោក ពេជ សំបូរ ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំព ង់ឆ្នាំងបានអោយដឹងថា៖ បេក្ខជនដាក់ពាក្យប្រឡងសញ្ញាប័ត្រទុតិយភូមិក្នុងឆ្នាំ២០១៦នេះនៅក្នុងខេត្តកំ ពង់ឆ្នាំងសរុបមានចំនួន៣.១៦២នាក់ ស្រី១.៥៧២នាក់ មកពី១៨វិទ្យាលល័យ ក្នុងនោះមានបេក្ខជនស្វៃ រិនចំនួន៤៥៣នាក់ ស្រី២៨៥៨នាក់ និងមកពីសាលាបំពេញវិជ្ជាចំនួន៩៧នាក់ ស្រី២៧នាក់។ សម័យប្រឡ ងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ មណ្ឌលប្រឡងមាន៥មណ្ឌលគឺ ១.វិទ្យាល័យព្រះបាទសុរាម្រឹតខាងកើតមានបេក្ខជន៦៩៩នាក់ ស្រី៣៦ ១នាក់ , ២.វិទ្យាល័យព្រះបាទសុរាម្រឹតខាងលិចមានបេក្ខជន៨៤៥នាក់ ស្រី៤៣០នាក់ , ៣.បឋមកំរូក្រុងត្បូងមានបេក្ខជន៥២៤នាក់ ស្រី២៧៤នាក់ , ៤.បឋមគំរូក្រុងជើងមានបេក្ខជន៤០១នាក់ ស្រិ២១៣នាក់៥.វិទ្យាល័យក្រុងកំពង់ឆ្នាំងមានបេក្ខជន៦៩២នាក់ ស្រី២៩៤នាក់ ក្នុងនោះបេក្ខជនអវត្តមានមិនបានមកប្រឡងមានចំនួន៧៥នាក់ ស្រី៣៧នាក់។

dsc05883-1

លទ្ធផលនៃការប្រឡង បានប្រឡងជាប់១.៨២៤នាក់ ស្រី៩៥៩នាក់ ស្មើនិង៧៧,៧០% ក្នុងនោះទទលបាននិទ្ទេសA ចំនួន៧នាក់ ស្រី២នាក់ និទ្ទេសB ៧៨នាក់ ស្រី៤១នាក់ និទេ្ទសC ១៤៣នាក់ ស្រី៨០នាក់ និទ្ទេសD ២២៥នាក់ ស្រី១១០នាក់E និទ្ទេស ១៣៧១នាក់ ៧២៦នាក់ ។

dsc05881

ដោយឡែកបេក្ខជនប្រឡងជាប់និទ្ទេស ចំនួន៧នាក់នោះមានឈ្មោះ៖ ១. គង់ សុ គន្ធា ស្រី រៀននៅវិទ្យាល័យហ៊ុនសែនរលាប្អៀរ បានពិន្ទុ៩៩,៩០៨ , ២. ជា រិតថា ស្រី រៀននៅវិទ្យាល័យក្រុងកំពង់ឆ្នាំងបានពិន្ទុ៩៩,៩០៨ , ៣. ព្រឿង ភានុត ប្រុស វិទ្យាល័យព្រះបាទសុរាម្រឹត បានពិន្ទុ៩៩,៨៦១ , ៤. សៅ សូរៃសិដ្ឋ ប្រុស វិទ្យាល័យហ៊ុនសែនរលាប្អៀរ បានពិន្ទុ៩៩,៨៦១ , ៥. ហេង ដូរ៉ង្គ ប្រុស វិទ្យាល័យព្រះបាទសុរាម្រឹត បានពិន្ទុ៩៩,៨៦១ , ៦. ហេង លីហ្វ ប្រុស វិទ្យាល័យព្រះបាទសុរាម្រឹត បានពិន្ទុ៩៩,៨៦១ , និង ៧.ហ៊ុន ណារិត ប្រុស វិទ្យាល័យហ៊ុនសែនរលាប្អៀរ បានពិន្ទុ៩៩,៦០៧ ៕ ( រិទ្ធិជ័យ )

  • សិស្ស​១.៨២៤​នាក់​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​ទុតិយភូមិ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ក្នុងចំណោមបេក្ខជន​សរុប​៣.១៦១​នាក់ ក្នុងនោះ​ជាប់​និទ្ទេស​A​បាន​៧​នាក់​已关闭评论
  • 5 views
  • Hide Sidebar
    A+