ប្រវត្តិទន្លេមេគង្គក្នុងសម័យបារាំង

តាមឯកសារដែលទទួលបានពីបណ្ឌិត ធុយ ចាន់ធួន បានសរសេរថា បេសកកម្មរុករកតាមដងទន្លេមេគង្គ ដឹកនាំដោយលោក អឺណែស ឌូដា ដឺឡាក្រេ នៅកំឡុងឆ្នាំ ១៨៦៦ ដល់ឆ្នាំ ១៨៦៨ (Ernest Doudard de Lagrée the expedition leader, The Mekong Expedition of 1866-1868.) បានធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់ខេត្តក្រចេះ ។

ប្រវត្តិទន្លេមេគង្គក្នុងសម័យបារាំង

ក្រុមរុករក ដែលមានគ្នាជាច្រើនរូប ចូលរួម ដោយលោកហ្វង់ស៊ីស ហ្កានីញែ, លោកល្វី ដឺឡាប៉ត, លោកក្លូវីស ថូរ៉ែល, លោកលូស៊ីន ស៊ូប៊ឺត, និងលោកល្វី ដឺ កាណេ (The leading members of the Mekong Exploration Commission at Angkor from left to right: Lieutenant Francis Garnier, Lieutenant Louis Delaporte, Clovis Thorel, Captain Ernest Doudart de Lagrée, Lucien Joubert and Louis de Carné – photo by Émile Gsell ) ។

ប្រវត្តិទន្លេមេគង្គក្នុងសម័យបារាំង

ទៅដល់ខេត្តក្រចេះ ក្រុមស្រាវជ្រាវ បានជួបការលំបាកមួយយ៉ាងធំនោះ គឺតំបន់ទឹកជួរនៅសំបូរ ភាគខាងជើងទីរួមខេត្តក្រចេះ, ព្រៃប៉ាតង់ ( the Prépatan ) និង តំបន់ល្បាក់ខោន ភាគខាងត្បូងឡាវ ជាទីកោះ១០០០ ( Si Phan Don Islands ) ជាទីដែលទន្លេមេគង្គបែងជាច្រើនជួរ ។

ប្រវត្តិទន្លេមេគង្គក្នុងសម័យបារាំង

ទស្សនាវដ្តីភូមិសាស្ដ្រ ប្រវត្តិសាស្ដ្រ ( Annales de Géographie ) ក្នុងអត្ថបទរបស់លោក Zimmermann Maurice, La navigation du Mékong. In: Annales de Géographie, t. 5, nº20, 1896.pp.250-252 បានសរសេរថា នាវាចរនៅមេគង្គបានចាប់ផ្ដើមតាំងពីពេលចុះសន្ធិសញ្ញាជាមួយសៀម គឺនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ១៨៩៣ វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បារាំង ក្នុងការប្រើដងទន្លេមេគង្គ ។

ប្រវត្តិទន្លេមេគង្គក្នុងសម័យបារាំង

បារាំងចង់បានឱកាសមួយក្នុងការទាញយកតំបន់គ្រប់គ្រង ក្នុងប្រទេសឡាវ និង ធ្វើការអភិវឌ្ឍក្នុងតំបន់នោះ។ ក្នុងឆ្នាំ ១៨៩៦ លទ្ធភាពនៃនាវាចរតាមទន្លេមេគង្គត្រូវបានដឹង ដោយកងនាវាចរ របស់លោក Robaglia រុករកក្នុងឆ្នាំ ១៨៩៣ និង មុននោះមានលោក Heurtel ក្នុងឆ្នាំ ១៨៨៨ ។

ប្រវត្តិទន្លេមេគង្គក្នុងសម័យបារាំង

លោក Simion និងលោក Le Vay បានចុះត្រួតពិនិត្យឡើងវិញក្នុងចន្លោះឆ្នាំ ១៨៩៣ ដល់ឆ្នាំ១៨៩៥ និងបានពិនិត្យរបាយការណ៍ទី ១ របស់ទន្លេមេគង្គ ដែលធ្វើឡើងដោយលោក Francis Garnier សម្រាប់នាវាចរ ។ លោក Révillère de Fésigny និង លោក Heurtal បានចាប់ផ្ដើមបើកផ្លូវដំណើរការសិក្សាដំបូង ៕

ប្រភព ៖ pmhotnews