ឌូតឺតេ​ មិន​លូក​ដៃ​ក្នុង​ដំណើរការ​ប្រហារ​ជីវិត​ពលរដ្ឋ​ ហ្វីលីពីន​ នៅ​ ឥណ្ឌូណេស៊ី​ ដែល​មាន​ទោស​ថ្នាំញៀន

ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូទ្រីកូ ឌូតឺតេ បញ្ជាក់ថាលោកមិនបាន អនុញ្ញាត ហើយក៏មិនបានរារាំង ដល់ដំណើរការប្រហារជីវិតពលរដ្ឋ ហ្វីលីពីន ដែលមានទោសជួញដូរថ្នាំញៀន ក្នុងប្រទេស ឥណ្ឌូណេស៊ី ។

ឌូតឺតេ​ មិន​លូក​ដៃ​ក្នុង​ដំណើរការ​ប្រហារ​ជីវិត​ពលរដ្ឋ​ ហ្វីលីពីន​ នៅ​ ឥណ្ឌូណេស៊ី​ ដែល​មាន​ទោស​ថ្នាំញៀន

ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក ចូកូវីដូដូ (Jokowi Widodo) បានសួរលោក ឌូតឺតេ អំពីបញ្ហានេះ ប៉ុន្តែប្រធានាធិបតី ហ្វីលីពីន បានឆ្លើយតបថា អ្វីៗអាស្រ័យលើច្បាប់របស់ប្រទេស ឥណ្ឌូណេស៊ី ហើយលោកមិនលូកដៃក្នុងរឿងនេះឡើយ ។ ចំណែកប្រធានាធិបតី ឥណ្ឌូណេស៊ី លោក ចូកូវី អះអាងថា លោក ឌូតឺតេ បានយល់ព្រមឲ្យប្រហារជីវិត ដោយប្រធានាធិបតី ហ្វីលីពីន ប្រាប់ឲ្យអនុវត្តការប្រហារជីវិតនោះចុះ ។ ស្ត្រីអាយុ ៣១ ឆ្នាំ ជនជាតិ ហ្វីលីពីន ឈ្មោះ ម៉ារី ចេន វេឡូសូ (Mary Jane Veloso) ត្រូវបានចាប់ខ្លួនជាមួយនឹងថ្នាំញៀន ហេរ៉ូអ៊ីន ២.៦ គីឡូក្រាម ជាបរិមាណ ហេរ៉ូអ៊ីន គ្រប់គ្រាន់សម្រាប់ទោសប្រហារជីវិតក្នុងប្រទេស ឥណ្ឌូណេស៊ី ។

លោក ឌូតឺតេ និយាយប្រាប់អ្នកសារព័ត៌មានថា លោកមិនអាចនិយាយជាសាធារណ បានឡើយ នូវកិច្ចពិភាក្សាជាមួយប្រធានាធិបតី ឥណ្ឌូណេស៊ី ។ ប្រសិនបើអាជ្ញាធរ ហ្វីលីពីន រកឃើញថា នាង ម៉ារី ត្រូវបានគេប្រើប្រាស់ដើម្បីរត់ពន្ធ ហេរ៉ូអ៊ីន រដ្ឋាភិបាល នឹងជួយដល់នាង ដើម្បីផ្ដល់ភស្តុតាងដល់អាជ្ញាធរ ឥណ្ឌូណេស៊ី ។ម៉ារី និយាយថា នាងត្រូវបានគេប្រើប្រាស់ក្នុងករណីនេះ ហើយអាជ្ញាធរបានពន្យារពេលប្រហារជីវិត ដោយសារ ហ្វីលីពីន បានចាប់ខ្លួនប្រធានក្រុមហ៊ុនដែលនាងធ្វើការក្នុងប្រទេស ហ្វីលីពីន ដើម្បីស៊ើបអង្កេត និងស្នើដល់អាជ្ញាធរ ឥណ្ឌូណេស៊ី ឲ្យរង់ចាំលទ្ធផល ៕

ប្រភព ៖ kqube

  • ឌូតឺតេ​ មិន​លូក​ដៃ​ក្នុង​ដំណើរការ​ប្រហារ​ជីវិត​ពលរដ្ឋ​ ហ្វីលីពីន​ នៅ​ ឥណ្ឌូណេស៊ី​ ដែល​មាន​ទោស​ថ្នាំញៀន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:ជីវិតនិងសង្គម
Tags: