ចេះតែ​នាំគ្នាស្អុយខ្លាំងឡើងៗ ដើរមើល​តាម​បន្ទប់​ស្រាប់តែ​ឃើញ​សព​

ចេះតែ​នាំគ្នាស្អុយខ្លាំងឡើងៗ ដើរមើល​តាម​បន្ទប់​ស្រាប់តែ​ឃើញ​សព​

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង០១រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ដោយមានជនបរទេសម្នាក់សង្ស័យថាបានដួលស្លាប់ នៅក្នុងបន្ទប់ជួល រហូតមាន ក្លិនស្អុយបង្កការភ្ញាក់ផ្ញើក ដល់ម្ចាស់ផ្ទះ ។

ក្រោយធ្វើការពិនិត្យ លើរូបរាងកាយ សាកសព ពុំមានស្លាក ស្នាមអ្វី ដែលគួរឲ្យ កត់សំគាល់ ថាជាករណី ឃាតកម្មនោះទេ។ ដោយករណីនះ សន្និដ្ឋានថា ជនរងគ្រោះប្រហែល ជាដើរចេញ ពីបន្ទប់ទឹក ហើយងងឹត មុខដួល ដោយពុំមានអ្នក ណាឃើញទើប បណ្ដាលឲ្យស្លាប់ (ខ្យល់គ) ។ សពស្លាប់ ប្រហែល៣ថ្ងៃ ទៅ៤ថ្ងៃហើយ ពីព្រោះសពមាន សភាពហើម ធុំក្លិនស្អុយ។
នគរបាល អន្តោប្រវេសន៍ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ HUXLEY KENNETH ROBERT ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិកាណាដា កាន់លិខិត ឆ្លងដែនលេខ HG098750 ផុតកំណត់ថ្ងៃទី០៥ ខែវិច្ឆិការ ឆ្នាំ២០២០ គ្មានមុខរបរ ពិតប្រាកដ។

សព ត្រូវបានកម្លាំង សមត្ថកិច្ចនគរបាល និងលោកវេជ្ជបណ្ឌិត សម្រេចដឹកយក ទៅតំកល់នៅ មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប រងចាំមានការ សម្រេចពីស្ថានទូត ៕

ចេះតែ​នាំគ្នាស្អុយខ្លាំងឡើងៗ ដើរមើល​តាម​បន្ទប់​ស្រាប់តែ​ឃើញ​សព​

ប្រភព៖ VD7

  • ចេះតែ​នាំគ្នាស្អុយខ្លាំងឡើងៗ ដើរមើល​តាម​បន្ទប់​ស្រាប់តែ​ឃើញ​សព​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:ជីវិតនិងសង្គម
Tags: