Duterte ព្រមាន​​យោធា​អាមេរិក​ថា​ ល្មមដល់​ពេល​ចាក​ចេញ​ពី​ប្រជុំ​កោះ​ភាគ​ខាងត្បូង​ហ្វីលីពីន​ហើយ

សូមទស្សនាវីដេអូ ៖

ប្រធានាធិបតីកណ្ដាប់ដៃដែកហ្វីលីពីន  Rodrigo Duterte បានប្រាប់ឲ្យទាហានអាមេរិកដែលបន្សល់ទុកក្នុងប្រជុំកោះភាគខាងត្បូងហ្វីលីពីនជាយូរមកហើយនោះ ឲ្យដកខ្លួនចាកចេញដោយលោកថា វត្តមានរបស់ទាហានពិសេសអាមេរិកទាំងនេះ មិនត្រឹមតែធ្វើឲ្យក្រុមឧទ្ទាមបង្កចលាចលប៉ុណ្ណោះទេ ថែមទាំងជនជាតិអាមេរិកខ្លួនឯងក៏ត្រូវមានគ្រោះថ្នាក់ដោយការសម្លាប់ និងចាប់ពង្រាត់ផងដែរ។

Duterte  ដែលល្បីថាមិនចុះញ៉មជាមួយនរណាទាំងអស់ពិសេស សហរដ្ឋអាមេរិក ហើយបានបង្កើតការផ្ដោតអារម្មណ៍ពីមហាជនដោយ និយាយតាមទូរទស្សន៍ប្រឆាំងនឹងការវាទីអំណាចអាមេរិក របស់លោក  Barack Obama ថា ទាហានពិសេសអាមេរិកដែលកំពុងតែបង្វឹកទាហានហ្វីលីពីនឲ្យមានជំនាញខ្ពស់ ដើម្បីប្រមាញ់ ISIS ក៏ដូចជាក្រុមឧទ្ទាម Abu Sayyaf នោះកាន់តែធ្វើឲ្យពួកនេះបង្កើនការវាយប្រហារលើសដើម។

Duterte ព្រមាន​​យោធា​អាមេរិក​ថា​ ល្មមដល់​ពេល​ចាក​ចេញ​ពី​ប្រជុំ​កោះ​ភាគ​ខាងត្បូង​ហ្វីលីពីន​ហើយ

ទាហានទាំងនេះ ល្មមចាកចេញហើយ។ ខ្ញុំមិនចង់បែកបាក់ជាមួយអាមេរិកទេ ប៉ុន្តែពួកគេត្រូវតែទៅ” Duterte  និយាយថ្លែងសន្ទរកថាមួយ។ បុរសខ្លាំងរបស់ហ្វីលីពីនរូបនេះបានបន្តថា៖” ជនជាតិ អាមេរិក! នឹងត្រូវពួកឧទ្ទាមសម្លាប់ហើយ ហើយពួកឧទ្ទាមនឹងចាប់ពង្រាត់ពួកគេ ដើម្បីយកមកលោះជាមួយខ្ញុំ”

Duterte ព្រមាន​​យោធា​អាមេរិក​ថា​ ល្មមដល់​ពេល​ចាក​ចេញ​ពី​ប្រជុំ​កោះ​ភាគ​ខាងត្បូង​ហ្វីលីពីន​ហើយ
រំលឹកឡើងវិញ មានទាហានពិសេសអាមេរិកជាច្រើននាក់ ត្រូវបានសម្លាប់ក្នុងភាគខាងត្បូងហ្វីលីពីនចាប់តាំងពីឆ្នាំ២០០២មក ពេលដែលរដ្ឋាភិបាលក្រុង Washington  បានបញ្ជូន និងពង្រាយទាហានទាំងនោះមកជួយបង្វឹកបណ្ដុះបណ្ដាល និងបង្រៀនទាហានហ្វីលីពីនឲ្យមានជំនាញប្រយុទ្ធប្រឆាំងជាមួយឧទ្ទាម Abu Sayyaf នៅក្នុងប្រតិបត្តិការកម្ទេចក្រុមភេរវកម្ម ដែលពួកនេះជាផ្នែកមួយនៃគោលដៅប្រយុទ្ធរបស់កងទាហានប្រឆាំងភេរវកម្មពិភពលោក។កាលពីឆ្នាំ ២០១៥ ទាហានអាមេរិកក្នុងតំបន់កោះភាគខាងត្បូងហ្វីលីពីន ត្រូវបានកាត់បន្ថយ ប៉ុន្តែនៅមានកងទាហានក្រុមតូចជាច្រើន ដែលនៅសល់សម្រាប់ដឹកជញ្ជូន និងអ្នកបច្ចេកទេសមួយចំនួនតូច។ តាមពិតទៅការបញ្ជូនទាហានមកលើដីកោះប្រទេសហ្វីលីពីន គឺចង់ផ្តោតសំខាន់មកលើសន្តិសុខក្នុងតំបន់សមុទ្រចិនខាងត្បូងតែប៉ុណ្ណោះ៕

Duterte ព្រមាន​​យោធា​អាមេរិក​ថា​ ល្មមដល់​ពេល​ចាក​ចេញ​ពី​ប្រជុំ​កោះ​ភាគ​ខាងត្បូង​ហ្វីលីពីន​ហើយ

ប្រភព ៖ kqube

  • Duterte ព្រមាន​​យោធា​អាមេរិក​ថា​ ល្មមដល់​ពេល​ចាក​ចេញ​ពី​ប្រជុំ​កោះ​ភាគ​ខាងត្បូង​ហ្វីលីពីន​ហើយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:ជីវិតនិងសង្គម
Tags: