រកមុខ​ឃើញ​ហើយ​ !! មានតែ​ស្រា​​អត់​អី​ក្លែម នាំ​អាច​ក់អាចែម​ចាត់ការ​គោ​

រកមុខ​ឃើញ​ហើយ​ !! មានតែ​ស្រា​​អត់​អី​ក្លែម នាំ​អាច​ក់អាចែម​ចាត់ការ​គោ​

ខេត្តរតនគីរី៖ បន្ទាប់ពីមានពាក្យបណ្តឹងកាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៦របស់ ជនរងគ្រោះមានឈ្មោះយ៉ូន គភេទប្រុសអាយុ៣៥ឆ្នាំជនជាតិទំពួនមានទីលំនៅភូមិណងហៃ ឃុំសេដាស្រុកលំផាត់ ខេត្តរតនគិរី។ ថាគោញីមួយក្បាលត្រូវបានចោរលួួចយកទៅសម្លាប់យកសាច់ចែកគ្នាក្លែមស្រាក្នុងចម្ការមួយកន្លែងនៅក្នុងស្រុកលំផាត់នោះ។

គាត់បានបាត់គោញីចំនួន១ក្បាលកាលពីយប់លុះព្រឹកឡើងទើបបានគាត់ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគបាលប៉ុស្តិ៍ឃុំសេដា ស្រុកលំផាត់ហើយកម្លាំងប៉ុស្តិ៍បានចុះទៅធ្វើការស្រាវជ្រាវរកឃើញវត្ថុតាងដូចជាសាច់គោស្រស់ៗដាក់ក្នុងឆ្នាំងក្បាលគោមួយជើងគោ៤ ដែលពួកគេដាក់ក្នុងការុងស នៅក្នុងដីចម្ការមួយកន្លែង ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ។

សមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យដើើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

យោងតាលោកអភិបាលស្រុកបានប្រាប់ថា ម្ចាស់ចម្ការឈ្មោះ គី នីនភេទប្រុសអាយុ៤២ ឆ្នាំជនជាតិខ្មែរមុខរបធ្វើចម្ការរស់នៅភូមិ-ឃំុខាងលើបានលួចគោប្រាកដមែនដោយរូមគំនិតជាមួយបក្ខពួក២ទៅ៣នាក់ទៀតឥឡូវសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកចាប់ខ្លួនបក្ខពួកទាំងនោះដើម្បើយកមកផ្តន្ទាទោសចំពោះមុខច្បាប់៕

រកមុខ​ឃើញ​ហើយ​ !! មានតែ​ស្រា​​អត់​អី​ក្លែម នាំ​អាច​ក់អាចែម​ចាត់ការ​គោ​

រកមុខ​ឃើញ​ហើយ​ !! មានតែ​ស្រា​​អត់​អី​ក្លែម នាំ​អាច​ក់អាចែម​ចាត់ការ​គោ​

ប្រភព៖ VD7

  • រកមុខ​ឃើញ​ហើយ​ !! មានតែ​ស្រា​​អត់​អី​ក្លែម នាំ​អាច​ក់អាចែម​ចាត់ការ​គោ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:ជីវិតនិងសង្គម
Tags: