លោកខាងលិចកាន់តែគំរាម កិត្តិយសរុស្ស៊ីកាន់តែកើនឡើងនៅលើឆាកអន្តរជាតិ

លោកខាងលិចកាន់តែគំរាម កិត្តិយសរុស្ស៊ីកាន់តែកើនឡើងនៅលើឆាកអន្តរជាតិ

រយៈពេលកន្លងមកលោកខាងលិចបាន គំរាមកំហែងឲ្យរុស្ស៊ីនៅឯកោដោយការដាក់ ទណ្ឌកម្មសេដ្ឋកិដ្ចទៅលើប្រទេសនេះ។ ប៉ុន្តែសកម្មភាពទាំងនោះបានធ្វើឲ្យរុស្ស៊ីកាន់ តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ។រយៈពេលចុងក្រោយនេះទីក្រុងមូស្គូបាន បង្ហាញពីភាពជឿជាក់របស់ខ្លួននៅលើឆាក អន្តរជាតិដោយក្នុងនោះបានបង្ហាញតាម រយៈកិច្ចប្រជុំ G 20 នៅទីក្រុងហានចូវប្រទេស ចិន។ នៅក្នុងកិច្ចប្រជុំនោះរុស្ស៊ីបានជួប ពិភាក្សាទ្វេភាគីជាមួយមេដឹកនាំ១០ប្រទេស ក្នុងនោះមានទាំងប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ផងដែរ ។

ក្នុងរយៈពេល៣ថ្ងៃលោក ពូទីន បាន ជួបមេដឹកនាំ G 20 ដល់ទៅពាក់កណ្តាល ក្រៅពីនេះមានជំនួបពិភាក្សាបញ្ចភាគីទៀត ផងនៅក្នុងក្របខ័ណ្ឌ BRICS ។ ដូច្នេះ លោក ពូទីន បានជួបពិភាក្សាជាមួយមេដឹក នាំ១១រូបក្នុងចំណោមមេដឹកនាំ១៩រូបចូល រួមកិច្ចប្រជុំខាងលើ។សកម្មភាពទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា លោក ពូទីន មានឥទ្ធិពលយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិហើយនៅមានប្រទេសជាច្រើនចង់សហការជាមួយរុស្ស៊ីលើ គ្រប់វិស័យពិសេសគឺវិស័យប្រេងតែម្តង។

សកម្មភាពរបស់រុស្ស៊ីដែលទទួលបានការចាប់អារម្មណ៍បំផុតនោះគឺការចូលរួម វាយប្រហារក្រុមភេរវកម្មIS នៅក្នុងប្រទេស ស៊ីរី ដោយអាមេរិកមិនអាចរារាំងរុស្ស៊ីបានឡើយ។ អ្វីដែលធ្វើឲ្យរុស្ស៊ីកាន់តែល្បីនោះគឺម្នាក់ឯងទប់ទល់ជាមួយមហាអំណាច ពិភពលោកដែលមានប្រទេសសម្ពន្ធមិត្តជាច្រើនដែលជាមហាអំណាចដូចគ្នា។នៅតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ រុស្ស៊ី និង ចិនបានសហការគ្នាលើគ្រប់វិស័យទាំងសេដ្ឋកិច្ចនិងយោធា។ ប្រទេសចិននិងរុស្ស៊ី កំពុងតែត្រូវការគ្នាទៅវិញទៅមក ទាំងនោះ ហើយធ្វើឲ្យចិននិងរុស្ស៊ីកាន់តែទទួលបានផលប្រយោជនជាច្រើន។

ជំនួបរបស់រុស្ស៊ីដែលចាប់អារម្មណ៍បំផុត នោះគឺជំនួបជាមួយព្រះរាជបុត្រ សាវឌី អារ៉ាប៊ី ដើម្បីពិភាក្សាពីតម្លៃប្រេង។ នៅក្នុងជំនួបនោះរុស្ស៊ីបានដាក់ក្តីសង្ឃឹមចង់ឲ្យរុស្ស៊ី និង OPEC ទទួលបានកិច្ចព្រមព្រៀងធ្វើឲ្យ តម្លៃប្រេងប្រសើរឡើងវិញ។បន្ទាប់ពីកិច្ចប្រជុំនៅហានចូវប្រទេស ចិនប្រធានាធិបតីពូទីនបានជួបពិភាក្សាទ្វេភាគីជាមួយព្រះរាជបុត្រ Mohamad Bin Salman ស្តីពីបញ្ហាផ្សេងៗពិសេសគឺតម្លៃប្រេងតែម្តង។ ភាគីរុស្ស៊ីចង់ឲ្យមានតម្លៃប្រេងប្រសើរជាងនេះដើម្បីជួយដល់សេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងតែធ្លាក់ចុះដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មានក្រោយជំនួបពិភាក្សាព្រះរាជបុទ្រ Mohamad Bin Salman បញ្ជាក់ថា ទីផ្សារប្រេងលើពិភពលោកមិនអាចមានលំនឹង ឡើយប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការរបស់ប្រទេស OPEC និងរុស្ស៊ីក៏ដូចជាមួយ ប្រទេសដទៃទៀតដែលមានធនធានប្រេង។ព្រះអង្គបញ្ជាក់ទៀតថា តម្លៃប្រេងលើពិភពលោកនឹងឡើងថ្លៃវិញប្រសិនបើ ប្រទេសផលិតប្រេងកាត់បន្ថយការផលិត នោះក៏ដូចជារក្សាការផលិតដូចដើម។ បច្ចុប្បន្នប្រទេសរុស្ស៊ីនិងអារ៉ាប៊ីសាអ៊ូឌីតជាប្រទេសនាំប្រេងទៅកាន់ទីផ្សារអន្តរជាតិ ច្រើនបំផុតលើពិភពលោក។

កន្លងមកតម្លៃប្រេងធ្លាក់ចុះនិងការដាក់ទណ្ឌកម្មរុស្ស៊ីបានធ្វើឲ្យប្រទេសនេះខាត បង់ទឹកប្រាក់រាប់រយពាន់លានដុល្លារ។ អ្វីដែលធ្វើឲ្យតម្លៃប្រេងមិនអាចឡើងថ្លៃបាននាពេលនេះគឺអីុរ៉ង់បង្កើតការផលិតនាំចេញ ទៅក្រៅប្រទេសក្រោយពេលដែលអីុរ៉ង់រួចផុតពីទណ្ឌកម្ម៕

ប្រភព ៖ nokorwatnews

  • លោកខាងលិចកាន់តែគំរាម កិត្តិយសរុស្ស៊ីកាន់តែកើនឡើងនៅលើឆាកអន្តរជាតិ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:ជីវិតនិងសង្គម
Tags: