បែកពាងប្រហុក​ រឿងគយ​អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប​ចាប់ «​ថ្នាំសម្រើប​» ខុសច្បាប់​ចំនួន​៩​វ៉ាលិស​ធំៗ បញ្ចូល​ឃ្លាំង​គោះ លុយ​បាន​រាប់សែន​ដុល្លារ រួច​ប្រគល់​ឲ្យ​មេ​ឈ្មួញ​វិញ​យ៉ាង​ស្ងាត់ៗ​?

ខេត្តសៀមរាប៖ អាចជារឿងសុីដាច់កូនចៅ ទើបមានមន្ត្រីគយបម្រើការនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបបានទម្លាយថា៖ លោក គង់ ផល្លាគុណ ប្រធានការិយាល័យ គយនិងរដ្ឋាករ អាកាសយានដ្ឋានអន្ដរជាតិសៀមរាប បានឃុបឃិតជាមួយអនុប្រធានម្នាក់លួចដោះលែង «ថ្នាំសម្រើបឈ្មោះ Awas-Barang Tiruan » ចំនួន៩វ៉ាលិសធំៗ ទំងន់២៤១គីឡូក្រាម បញ្ចេញពីឃ្លាំងឲ្យទៅមេឈ្មួញវិញជាថ្នូរនឹងប្រាក់រាប់សែនដុល្លាអាមេរិក ចែកគ្នាច្រកហោប៉ៅយ៉ាងស្ងាត់ៗ ហើយរឿងនេះមន្ត្រីគយតូចតាចបានខ្សឹបខ្សៀវពេញការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបថា មេពួកគេកំពុងបង្កើតរឿងអាស្រូវ ដែលធ្វើឲ្យប៉ះពាល់ដល់ភាពស្អាតស្អំរបស់ពួកគេ ហើយមន្ត្រីតូចតាចទាំងនោះបានអំពាវនាវដល់ លោក គុណ ញឹម អគ្គនាយគយ មេត្តាបញ្ជូនមន្ត្រីផ្នែកស៊ើបអង្កេតចុះមកត្រួតពិនិត្យករណីនេះជាបន្ទាន់ផង ដើម្បីលុបបំបាត់និងមើលឃើញពីមន្ត្រីពុករលួយ។

បែកពាងប្រហុក​ រឿងគយ​អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប​ចាប់ «​ថ្នាំសម្រើប​» ខុសច្បាប់​ចំនួន​៩​វ៉ាលិស​ធំៗ បញ្ចូល​ឃ្លាំង​គោះ លុយ​បាន​រាប់សែន​ដុល្លារ រួច​ប្រគល់​ឲ្យ​មេ​ឈ្មួញ​វិញ​យ៉ាង​ស្ងាត់ៗ​?

មន្ត្រីគយតូចតាចបម្រើការនៅទីនោះបានបង្ហើបថា ថ្នាំសម្រើបនោះមានឈ្មោះ Awas-Barang Tiruan ដែលភ្នាក់គយក្នុងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានចាប់ពីស្ត្រីខ្មែរអ៊ីស្លាមម្នាក់ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ ។ ថ្នាំសម្រើបនោះត្រូវបានស្ត្រីខ្មែរ អ៊ីស្លាមឈ្មោះ Sitisavahitas នាំចូលពីប្រទេសម៉ាឡេស៊ី មកពង្វក់កូនក្រមុំខ្មែរឲ្យឆ្កួតវង្វេង និងរងគ្រោះនឹងតណ្ហា ហើយត្រូវមន្ត្រីគយចាប់បាន ព្រោះនាំចូលគ្មានលិខិតអនុញ្ញាត។ ប្រភពបានបន្តថា មូលហេតុបែកធ្លាយរឿងនេះ ព្រោះពេលថ្មីៗកន្លងមកមន្ត្រីគយបានចាប់ថ្នាំពេទ្យខុសច្បាប់មួយករណីទៀត មានចំនួន៨វ៉ាលិស ទំងន់២៤០គីឡូក្រាម ហើយយកទៅទុកក្នុងឃ្លាំង ស្រាប់តែបាត់ថ្នាំសម្រើប «Awas-Barang Tiruan »ទាំង៩វ៉ាលិសនោះអស់រលីង។ ពេលបែកធ្លាយទើបដឹងថា លោកប្រធាន និងលោកអនុប្រធានគយប្រចាំច្រកព្រលានយន្តហោះនោះលួចប្រគល់ឲ្យម្ចាស់ដើមវិញ កាលពីថ្ងៃទី២៤ខែ សីហា ឆ្នាំ២០១៦ ។

បែកពាងប្រហុក​ រឿងគយ​អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប​ចាប់ «​ថ្នាំសម្រើប​» ខុសច្បាប់​ចំនួន​៩​វ៉ាលិស​ធំៗ បញ្ចូល​ឃ្លាំង​គោះ លុយ​បាន​រាប់សែន​ដុល្លារ រួច​ប្រគល់​ឲ្យ​មេ​ឈ្មួញ​វិញ​យ៉ាង​ស្ងាត់ៗ​?

ប្រភពបានបន្តថា ការប្រគល់ថ្នាំសម្រើបស្ងាត់ៗមិនអនុវត្តតាមនីតិវិធីគយនេះជាទង្វើផ្ទុយពីច្បាប់ ហើយអាចមេ ៗពួកគេបានទទួលលុយពីឈ្មួញមិនតិចសែនដុល្លារនោះទេ ធ្វើការដោះដូរបែបនេះ។ គេថាបើថ្នាំសម្រើបខុសច្បាប់ ហ៊ានលួចប្រគល់ឲ្យឈ្មួញវិញហើយនោះ មិនយូរមិនឆាប់ថ្នាំពេទ្យខុសច្បាប់៨វ៉ាលិសដែលទើបតែចាប់ដែរនេះ ក៏គង់តែមេៗប្រគល់ឲ្យឈ្មួញវិញដូចគ្នាដែឡធ្វើឲ្យពួកគាតបាក់ទឹកចិត្តក្នុងការបង្ក្រាប។ មន្ត្រីតូចតាចបានបង្ហើបថា ក្រៅពីថ្នាំពេទ្យ និងថ្នាំសម្រើប មានប្រភេទ ទូរស័ព្ទដៃម៉ាកថ្លៃៗ គ្រឿងបន្លាស់ទូរស័ព្ទ គ្រឿងសំអាង សម្លៀកបំពាក់ ស្រាថ្លៃៗ បានចរាចរណ៍ ឆ្លងកាត់អាកាសយានដ្ឋាន អន្ដរជាតិសៀមរាប ទាំងយប់ទាំងថ្ងៃ ដោយក្រុមឈ្មួញមានរថយន្ដទំនើបៗដឹកជញ្ជូន ចេញពីព្រលាន និងឆ្ពោះទៅរាជធានីភ្នំពេញ ។ ជាទូទៅអ្នកនាំទំនិញទាំងអស់សុទ្ធតែមានទំនាក់ទង និងទទួលភ្លើងខៀវពី លោកប្រធាន គង់ ផល្លាគុណ។ ប្រសិនបើហ៊ានកុហក់លាក់ចំនូនទំនិញ ឬលោតឆ៍ត្រនោះនឹងត្រូវបង្ក្រាបយកស្នាដៃជូនថ្នាក់លើភ្លាម។

គួររំលឹកថា ប្រភេទទូរស័ព្ទទំនើបៗក៏ធ្លាប់រត់ពន្ធឆ្លងកាត់តាមច្រកនេះ យ៉ាងរលូនមិនដែលបែកការណ៍ ហើយសមត្ថកិច្ចស្ទាក់បង្ក្រាបចាប់បានក្នុងបទល្មើសដឹកជញ្ជូនជាក់ស្តែងជាញឹកញាប់ តែមេគយថ្នាក់លើៗ មិនសូវគិតគូ៕

ប្រភព ៖ nokorwatnews

  • បែកពាងប្រហុក​ រឿងគយ​អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប​ចាប់ «​ថ្នាំសម្រើប​» ខុសច្បាប់​ចំនួន​៩​វ៉ាលិស​ធំៗ បញ្ចូល​ឃ្លាំង​គោះ លុយ​បាន​រាប់សែន​ដុល្លារ រួច​ប្រគល់​ឲ្យ​មេ​ឈ្មួញ​វិញ​យ៉ាង​ស្ងាត់ៗ​?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:ជីវិតនិងសង្គម
Tags: