អាមេរិកយកយន្តហោះទម្លាក់គ្រាប់បែក B-1 ២គ្រឿងហោះឆ្វែលកូរ៉េខាងត្បូង គំរាមខាងជើង

អាមេរិកយកយន្តហោះទម្លាក់គ្រាប់បែក B-1 ២គ្រឿងហោះឆ្វែលកូរ៉េខាងត្បូង គំរាមខាងជើង

៤បន្ទាប់ក្រោយកូរ៉េខាងជើងធ្វើការសាកល្បងនុយក្លេអ៊ែរ អាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក២គ្រឿង ទៅហោះឆ្វែលកូរ៉េខាងត្បូង ដែលយន្តហោះនោះ ជាប្រភេទយន្តហោះទម្លាក់គ្រាប់បែកដែលសាហាវបំផុត និងមានសមត្ថភាពផ្ទុកគ្រាប់បែកបានច្រើនបំផុត ក្នុងចំណោមយន្តហោះទម្លាក់គ្រាប់បែកទាំងអស់ នោះគឺយន្តហោះ B-1
ការសាកល្បងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង បានធ្វើឲ្យកូរ៉េខាងត្បូង ជប៉ុន និងអាមេរិកកើតមានការព្រួយបារម្ភរឹតតែខ្លាំងជាងមុន ទាំងដែលមុនការសាកល្បងនេះធ្វើឡើង កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់រួចទៅហើយ ធ្វើឲ្យអាមេរិកចល័តយន្តហោះ B-1 ជាច្រើនគ្រឿង ទៅបញ្ឈរជើងនៅមូលដ្ឋានទ័ពអាកាស Andersen លើកោះ Guam ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

យន្តហោះទម្លាក់គ្រាប់បែក B-1 នេះ ជាផ្នែកមួយនៃកងអនុសេនាធំក្នុងបេសកកម្មគ្រាប់បែកទី៣៤ ដោយយន្តហោះប្រភេទនេះ ធ្លាប់បានទម្លាក់គ្រាប់បែក “Smart bombs” ច្រើនជាង២ពាន់គ្រាប់ ក្នុងបេសកកម្ម៦៣០ នៅស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន គិតចាប់ពីខែមករា ឆ្នាំ២០១៥មក ។
សូមបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែក B-1 ជាយន្តហោះដែលផ្ទុកគ្រាប់បែកបានច្រើនបំផុត ហើយអាចហោះបានចម្ងាយ១១៤៨គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាជាយន្តហោះដែលមានសមត្ថភាពដ៏ខ្លាំងមួយ ក្នុងចំណោមយន្តហោះទម្លាក់គ្រាប់បែកដទៃទៀត ៕

ប្រភព ៖ kqube

  • អាមេរិកយកយន្តហោះទម្លាក់គ្រាប់បែក B-1 ២គ្រឿងហោះឆ្វែលកូរ៉េខាងត្បូង គំរាមខាងជើង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:ជីវិតនិងសង្គម
Tags: