លោក Emery សម្លឹងរកការកាត់បន្ថយសម្ពាធពេល PSG ជួប Arsenal នៅរាត្រីនេះ

គ្រូបង្វឹកកំពុងស្ថិតក្រោមសម្ពាធលោក Unai Emery របស់ PSG នឹងត្រូវធ្វើការប្រកួតក្របខ័ណ្ឌ Champions League ជាលើកទី១របស់លោកជាមួយនឹងក្លិបថ្មី ក្រោយពីបានដឹកនាំឲ្យក្រុម Sevilla ឈ្នះពានក្របខ័ណ្ឌ Europa League បីរដូវកាលជាប់ៗគ្នា។

Unai-Emery16

ប៉ុន្តែ ការបាត់បង់ខ្សែប្រយុទ្ធ Zlatan Ibrahimovic និងខ្សែការពារ David Luiz ក៏ដូចជាលោកគ្រូបង្វឹក Laurent Blanc ហាក់ធ្វើឲ្យមានចន្លោះប្រហោងមួយក្នុងក្រុមនេះក្នុងក្របខ័ណ្ឌលីកក្នុងស្រុក។

Zlatan-Ibrahimovic

ក្រុមម្ចាស់ជើងឯករបស់បារាំងមួយនេះ កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ ពីការប្រកួត៤លើក ក្រោយពីចាញ់ក្រុម Monaco និងបានបញ្ចប់ក្នុងលទ្ធផលស្មើជាមួយនឹងក្រុម Saint-Etienne ក្រោយពីបានបណ្តោយឲ្យមានគ្រាប់បាល់តាមស្មើកាលពីចុងសប្តាហ៍ថ្មីៗនេះ។

David-Luiz

ប៉ុន្តែ PSG ក៏មានព័ត៌មានដ៏ល្អផងដែរ ខណៈដែល Blaise Matuidi និង Angel di Maria សុទ្ធសឹងបានចូលលេងកាលពីចុងសប្តាហ៍ និងបានបង្ហាញពីទម្រង់លេងយ៉ាងល្អ។ ដោយឡែក ក្រុម Arsenal ដណ្តើមបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះពីការប្រកួតក្របខ័ណ្ឌ Premier League ចំនួនពីរលើកដំបូង ប៉ុន្តែ បានទទួលជ័យជម្នះក្នុងការប្រកួតពីរលើកចុងក្រោយរបស់ពួកគេ ក្រោយពីបានធ្វើការវាយបកដេញតាមពីក្រោយដើម្បីផ្តួលក្រុម Southampton កាលពីថ្ងៃសៅរ៍។

ក្រុមរបស់លោក Arsene Wenger មានប្រវត្តិនៃការធ្វើបានយ៉ាងល្អនៅលើទឹកដីបារាំង ប៉ុន្តែ PSG ក៏នឹងសម្លឹងរកការបង្កើតភាពរីករាយនៅលើទឹកដី Parc des Princes ផងដែរ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

The post លោក Emery សម្លឹងរកការកាត់បន្ថយសម្ពាធពេល PSG ជួប Arsenal នៅរាត្រីនេះ appeared first on CamboSport.

  • លោក Emery សម្លឹងរកការកាត់បន្ថយសម្ពាធពេល PSG ជួប Arsenal នៅរាត្រីនេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:កីឡា