MV “លើក​ទង់​ស” សាន រ័ត្នបញ្ញាសក្តិ​ ចេញ​ផ្លូវ​ការ​ហើយ

បទ​ចម្រៀង​​ថ្មី​របស់​តារា​ចម្រៀង សាន រ័ត្ន​បញ្ញាសក្តិ ចំណង​ជើង​ថា​ “លើក​ទង​ស” ចេញ​ MV ជា​ផ្លូវ​ការ​ហើយ​ ដែល​ក្នុង​នោះលោក​ថា​ ​ចំណាយ​ថវិកា​អស់​ជិត​៤ពាន់​ដុល្លារអាមេរិក​ក្នុង​ការ​ផលិត។

 

MV “លើក​ទង់​ស” នេះ​ជា​ស្នាដៃ​និពន្ធ​ថ្មី​ ទី​២បន្ទាប់​ពី​បទ “ជីវិត​មិន​ឆា​ចោល”។ បទ​នេះ​ដែរ​ សាមី​ខ្លួន​ប្រាប់​ថា​ចំណាយ​ពេល​ជាង​៥​ខែ​ ដែល​ទីតាំង​សំខាន់ៗ​ភាគច្រើន​​នៅ​កំពង់សោម។

 

MV “លើក​ទង់​ស” សាន រ័ត្នបញ្ញាសក្តិ​ ចេញ​ផ្លូវ​ការ​ហើយ

 

អតីត​តារា​ចម្រៀង​ក្នុង​ផលិត​កម្ម​Spark Music​ បន្ថែម​ថា ​មាន​ការ​ចូលរួម​សហការ​ និង​ដឹកនាំ​ពី​​ក្រុម E-Bone Music New hero៖ “បទ​នេះ​មិន​មែន​បង​និពន្ធ​ខ្លួន​ឯង​ទេ​ គឺ​មាន​ក្រុម​ក្មេងៗ​ ដែល​មាន​បទ​ពិសោធ​ខាង​ភ្លេង​ជួយ​បង។ ហើយ​បទ​នេះ​ដែរ​គឺ​ជា​រឿង​ពិត​របស់​មិត្ត​ភក្តិ​បង​”។

 

តោះ​ទស្សនា​MV “លើក​ទង់ស​” ពី បញ្ញា​សក្តិ ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា