ទើប​មាន​​វ័យ​១២​ឆ្នាំ​ អាង សុជាតា ​មាន​ផលិត​កម្ម​ទាក់​ទង​ច្រើន​

ដោយសារ​តែ​ការ​ស្រឡាញ់​សិល្បៈ​បូកផ្សំ​ជាមួយ​ទេពកោសល្យ​សម្តែង​​មាន​តាំង​ពី​កំណើត​ បាន​ធ្វើ​ឲ្យ​កុមារី អាង សុជាតា (ហៅឈូឈូ) បាន​ប្រ​ឡូក​ចូល​សិល្បៈ​តាំង​ពីនាង​មាន​អាយុ​៦​ឆ្នាំ​ ហើយ​មក​ដល់​វ័យ ១២​ឆ្នាំ​នេះ កាន់​តែ​មាន​ទីផ្សារ។

 

ទើប​មាន​​វ័យ​១២​ឆ្នាំ​ អាង សុជាតា ​មាន​ផលិត​កម្ម​ទាក់​ទង​ច្រើន​

 

កុមារី​ អាង សុជាតា បាន​ប្រាប់​ Sabayឲ្យ​ដឹង​ថា​ រូប​នាងចូល​សិល្បៈ​មុន​ដំបូង​តាម​រយៈ​អ្នកមីង​របស់​នាង​អ្នក​នាង សឿន ផាន់ផាភួង ក្នុង​ខ្សែភាព​យន្ត​រឿង​ “ម្ចាស់​គំនុំម្ចាស់​ស្នេហ៍​” ​ជា​ខ្សែ​ភាព​យន្តទី១​ ដែល​រូបនាង​បាន​ចូល​រួម​សម្តែង​។បន្ទាប់​ពី​បាន​បញ្ចប់ការសម្តែង​ខ្សែ ភាព​យន្ត​នេះរួច​​ក្មេង​តូច​រូប​នេះ​បាន​ផ្អាក​ពី​សិល្បៈ​មួយ​រយៈ ដោយ​សារ​តែ​រូប​នាង​នៅ​ក្មេង ម្យ៉ាង​ទៀត​នាង​ក៏​ដល់​អាយុ​ចូល​រៀន​ផង​។

​ 

​ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០១៦​នេះ កុមារី​ដែល​មាន​ខ្សែ​ស្រឡាយ​ជា​អ្នក​សិល្បៈបាន​វិល​មក​ចូល​សិល្បៈ​សាជាថ្មី​។​ចំពោះការ​​វិល​ត្រឡប់​មក​កាន់​វិថីសិល្បៈ​សារជាថ្មី​របស់ ឈូឈូ នេះ​ដែរ ​បាន​ធ្វើ​ឲ្យ​ផលិតកម្ម​ក្នុង​ស្រុក​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​មក​លើរូបនាង​។ យ៉ាង​នេះ​ក្ដី ​នាង​បាន​បដិសេធ​ផលិតកម្ម​មួយ​ចំនួន​ ព្រោះ​មិន​មាន​ពេល​​គ្រប់​គ្រាន់​ ដោយ​សារ​តែ​នាង​ជាប់​រវល់​ជាមួយ​ការ​រៀន​សូត្រ​។

 

ទើប​មាន​​វ័យ​១២​ឆ្នាំ​ អាង សុជាតា ​មាន​ផលិត​កម្ម​ទាក់​ទង​ច្រើន​

 

រូបភាព៖ ផ្ដល់​ដោយ​សាមី​ខ្លួន 

 

កុមារី ឈូឈូ បាន​​បន្ថែម​ទៀតថា​ “ចាសបង​ខ្ញុំ​ស្រឡាញ់​ចូល​ចិត្ត​​សិល្បៈ​ខ្លាំង​ណាស់​ទៅ​ថ្ងៃ​អនាគត​ក៏ខ្ញុំ​នៅ​តែ​ចាប់​អាជីព​មួយ​នេះ​ដែ ​នេះ​ជា​ក្តី​សុបិន្ត​របស់​ខ្ញុំ​បង​”។ មក​ដល់​​ឆ្នាំ​ ២០១៦ នេះ អាង សុជាតា ហៅ ឈូឈូ ​​មាន​​អាយុ១២ ឆ្នាំ ហើយ​នាង​​ជាសិស្សម្នាក់​រៀន​នៅថ្នាក់​ទី៧​ នៅសាលាឯកជន​មួយ​។ កុមារី​ដដែល​ប្រាប់​ថា ទទួល​ការងារ​សិល្បៈ​មាន​ច្រើន ប៉ុន្តែ​នាង​មិន​ចោល​ការសិក្សា​ឡើយ៕

 

អត្ថបទ​៖ ឆុង ស៊ីណាន​