តៃវ៉ាន់ និង​ចិន​ដី​គោក ត្រៀម​ខ្លួន​ជួប​ព្យុះ​ទីហ្វុង Meranti នៅ​ថ្ងៃ​ស្អែក

ព្យុះ​ទីហ្វុង​កម្លាំង​ខ្លាំង Meranti ដែល​កំពុង​តែ​គំរាម​កំហែង​ដល់ តៃវ៉ាន់ និង​ចិន​ដី​គោក បាន​ប្រើ​រយៈ​ពេល​ត្រឹម​តែ ២៤​ម៉ោង​ប៉ុណ្ណោះ ក្នុង​ការ​ដំឡើង​ឥទ្ធិពល​របស់​ខ្លួន ពី​ប្រភេទ Category 1 (ល្បឿន​ខ្យល់ ៦២-១១៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង) ទៅ​កាន់ Category 5 (ល្បឿន​ខ្យល់​អាច​កើន​ឡើង​ដល់ ២៥២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង)។

 

តៃវ៉ាន់ និង​ចិន​ដី​គោក ត្រៀម​ខ្លួន​ជួប​ព្យុះ​ទីហ្វុង Meranti នៅ​ថ្ងៃ​ស្អែក

 

ព្យុះ​ទីហ្វុង Maranti នេះ ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​ធ្វើ​ដំណើរ​នៅ​តាម​បណ្តោយ​ភាគ​ខាង​ត្បូង នៃ​ចុង​កោះ​តៃវ៉ាន់ ដែល​មាន​ប្រជាជន​ប្រមាណ​ជា ២៣​លាន​នាក់ នៅ​ព្រឹក (ម៉ោង​ក្នុង​តំបន់) ថ្ងៃ​ពុធ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦ ស្អែក​នេះ។ ជា​សំណាង​ល្អ ប្រជាជន​ភាគ​ច្រើន​រស់​នៅ​ភាគ​ខាង​ជើង និង​ខាង​លិច នៃ​កោះ​តៃវ៉ាន់។

 

បើ​ទោះ​បី​ជា ខ្យល់​ព្យុះ Meranti នឹង​ធ្វើ​ដំណើរ​នៅ​តាម​បណ្តាយ​ភាគ​ខាង​ត្បូង នៃ​ចុង​កោះ​តៃវ៉ាន់​ក៏​ពិត​មែន ប៉ុន្តែ​ដោយ​សារ​តែ ខ្យល់​ព្យុះ​ទីហ្វុង ស្ថិត​ក្នុង​ប្រភេទ Category 5 មាន​កម្លាំង​ខ្លាំង ដូច្នេះ​កោះ​ទាំង​មូល​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ខ្យល់​ព្យុះ​ដូច​គ្នា។ ជាង​នេះ​ទៅ​ទៀត ការ​ធ្លាក់​ភ្លៀង​ខ្លាំង ដែល​ជា​ញឹក​ញាប់​មាន​កម្ពស់ ជាង​១​ម៉ែត្រ នៅ​លើ​តំបន់​ភ្នំ ភាគ​កណ្តាល​នៃ​កោះ​តៃវ៉ាន់ ក្នុង​អំឡុង​ពេល​មាន​ខ្យល់​ព្យុះ​ទីហ្វុង អាច​នឹង​បង្ក​ទៅ​ជា​ទឹក​ជំនន់​សម្លាប់​មនុស្ស និង​ការ​បាក់​ដី ជា​ដើម៕

 

តៃវ៉ាន់ និង​ចិន​ដី​គោក ត្រៀម​ខ្លួន​ជួប​ព្យុះ​ទីហ្វុង Meranti នៅ​ថ្ងៃ​ស្អែក

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ CNN