រញ្ជួយ​​ដី​​៥,៨​រិចទ័រ​នៅ​កូរ៉េ​ខាង​ត្បូង​​ ​​បង្ខំ​​ឲ្យ​បិទ​​​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​៤​​

​ការ​រញ្ជួយ​​ដី​​ដ៏​ខ្លាំង​​ពីរ​លើក​​​ បាន​​វាយ​ប្រហារ​​​​តំបន់​​ភាគ​ខាង​ត្បូង​​ ប្រទេស​កូរ៉េខាងត្បូង​​នា​ល្ងាច​ថ្ងៃច័ន្ទ​​​ទី ១២​​ ខែ​កញ្ញា​ម្សិលមិញ​ ​បណ្ដាល​​ឲ្យទំនិញ​ក្នុង​​​ហាង​​​​មួយ​ចំនួន​ខូច​ខាត​ និង​​ពលរដ្ឋ​ជា​ច្រើន​​ភ័យ​ស្លន់ស្លោ។

 

រញ្ជួយ​​ដី​​៥,៨​រិចទ័រ​នៅ​កូរ៉េ​ខាង​ត្បូង​​ ​​បង្ខំ​​ឲ្យ​បិទ​​​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​៤​​

 

រញ្ជួយ​ដី​​​លើក​ទី​​មួយ​កម្រិត​ ៥,១​​ និង​​ទី​ពីរ​ ៥,៨​រិចទ័រ​​ នៅ​​ក្បែរ​ទីក្រុង​​ខ្យ៉ងជូ ​តំបន់​មាត់​​ឆ្នេរ​ ​ភូសាន។ ​ការ​រញ្ជួយ​ ៥,៨​រិចទ័រ​​​ ​ជា​​កម្រិត​​​ខ្លាំង​​បំផុត​​មិន​ធ្លាប់​​កើត​មាន​​នៅ​​​កូរ៉េ​ខាង​ត្បូង ដែល​បណ្ដាល​​ឲ្យ​​មនុស្ស​ ២​នាក់​​ត្រូវ​​គេ​រាយការណ៍​ថា​​រង​របួស ប៉ុន្តែ​​មិន​​​​ទាន់​ដឹង​​​​ការ​ខូច​ខាត​ទ្រព្យ​ទាំង​អស់​​​​ច្រើន​​ប៉ុនណា​ទេ។ ​ពលរដ្ឋ​​​រស់​​នៅ​​​តាម​អគារ​ខ្ពស់​ៗ​ បាន​​​រត់​ចេញ​​​ទៅ​ក្រៅ​​​យ៉ាង​​ប្រញាប់​​​ទាំង​យប់។

 

មន្ត្រី​កូរ៉េ​ ​ថ្លែង​ថា​​រោង​ចក្រ​​​​ថាមពល​​​នុយ​របស់​រដ្ឋ​ Korea Hydro and Nuclear Power Co បាន​​បិទ​​ម៉ាស៊ីន​​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន​ ៤​​មាន  Wolsong No.1, Wolsong No.2, Wolsong No.3 និង​ Wolsong No.4 ​ដែល​ម៉ាស៊ីន​ទាំង​​បួន​​ផ្គុំ​ចូល​គ្នា​​បង្កើត​បាន​ថាម​ពល​ ២ ៧៧៩​​មេហ្គាវ៉ាត់​​។ គួរ​បញ្ជាក់​ថា ​​​តំបន់​​ឆ្នេរ​ភូសាន ក៏​ជា​​កន្លែង​ពលករ​​ខ្មែរ​ទៅ​​ធ្វើ​ការ​មាន​ចំនួន​ច្រើន​ផង​ដែរ៕

 

រញ្ជួយ​​ដី​​៥,៨​រិចទ័រ​នៅ​កូរ៉េ​ខាង​ត្បូង​​ ​​បង្ខំ​​ឲ្យ​បិទ​​​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​៤​​

 

រញ្ជួយ​​ដី​​៥,៨​រិចទ័រ​នៅ​កូរ៉េ​ខាង​ត្បូង​​ ​​បង្ខំ​​ឲ្យ​បិទ​​​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​៤​​

 

រញ្ជួយ​​ដី​​៥,៨​រិចទ័រ​នៅ​កូរ៉េ​ខាង​ត្បូង​​ ​​បង្ខំ​​ឲ្យ​បិទ​​​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​៤​​

 

រញ្ជួយ​​ដី​​៥,៨​រិចទ័រ​នៅ​កូរ៉េ​ខាង​ត្បូង​​ ​​បង្ខំ​​ឲ្យ​បិទ​​​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​៤​​

 

រញ្ជួយ​​ដី​​៥,៨​រិចទ័រ​នៅ​កូរ៉េ​ខាង​ត្បូង​​ ​​បង្ខំ​​ឲ្យ​បិទ​​​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​៤​​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channel Newsasia