Bookmebus បង្កើត​ហ្គេម​ ស្នើ​មិន​ឲ្យ​​ដំឡើង​ថ្លៃ​​ឡាន​ឈ្នួល VIP ពេល​ភ្ជុំបិណ្ឌ​

Cambodia Post VIP Van, Asia Win Alliance (AWA), Larryta Express , និង TCT Mondulkiri ជា​ប្រភេទ​ក្រុមហ៊ុន​រថយន្ត​​ឈ្នួល​ដឹក​អ្នក​ដំណើរ VIP ដែល​មិន​តម្លើង​ថ្លៃ​​​នា​​ឱកាស​ភ្ជុំ​បិណ្ឌ​ខាង​មុខ​​ ដោយ​​ក្រុមហ៊ុន​ទាំង​នេះ​​បាន​ចូល​រួម​លេង​​ហ្គេម BusPriceChallenge លើ​កម្មវិធី​កក់​សំបុត្រ​ឡាន​តាម​អន​ឡាញ Bookmebus​។

 

Bookmebus បង្កើត​ហ្គេម​ ស្នើ​មិន​ឲ្យ​​ដំឡើង​ថ្លៃ​​ឡាន​ឈ្នួល VIP ពេល​ភ្ជុំបិណ្ឌ​

 

លោក ​ជា ឡង់​ដា ស្ថាបនិក​កម្មវិធី​កក់​សំបុត្រ​ឡាន​តាម​អន​ឡាញ Bookmebus បញ្ជាក់​ថា​​​ហ្គេម “BusPriceChallenge” ដែល​​ខាង​លោក​បង្កើត​ គឺ​ក្នុងគោលបំណង​ដើម្បី​ផ្សព្វផ្សាយ​និង​ស្នើ​សុំ​ដល់​ក្រុមហ៊ុន​ដែល​មាន​សេវាកម្ម​ដឹក​អ្នក​ដំណើរ ឬ​រថយន្ត​ឈ្នួល​ទាំង​អស់​ឱ្យ​រក្សា​តម្លៃ​ដដែល ពោល​គឺ​មិន​ឱ្យ​ឆ្លៀត​ឱកាស​ឡើង​ថ្លៃ​ពេល​បុណ្យ​ទាន​ផ្សេងៗ។

 

ឡង់​ដា បាន​ប្រាប់​ថា​ លោក​ចង់​​ឱ្យ​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ ឬ​រថយន្ត​ឈ្នួល​ទាំង​អស់​​ចូល​រួម​លេង​ហ្គេម ឬ Challenge នេះ​ជាមួយ​​លក្ខខណ្ឌ​ងាយៗ ​គឺ៖

 

-មាន​រយៈពេល ៤៨ ម៉ោង​ដើម្បី​ឆ្លើយ​តប​ការ​ស្នើសុំ​របស់​ស្ថាបនិក Bookmebus (វីដេអូ​ខាង​ក្រោម)

-ឆ្លើយ​តប​នឹង​សំនួរ​ជា​វីដេអូ តើ​ពួក​គាត់​ដំឡើង​ថ្លៃ​សំបុត្រ​ឡាន​ដែរ​ទេ? បើ​ឡើង​ថ្លៃ​មូល​ហេតុ​អ្វី? បើ​មិន​ឡើង​ថ្លៃ​ មូលហេតុ​អ្វី?

-និង​ចុង​ក្រោយ​ត្រូវ nominate ក្រុមហ៊ុន​ពីរ​ទៀត ដែល​ពួក​គាត់​ចង់​ឱ្យ​រក្សា​តម្លៃ​ថេរ៕

 

 

អត្ថបទ៖ ​រក្សា