ស៊ី​ឈ្នួល​ ១ អាទិត្យ​ ៣ ៤០០ ដុល្លារ​ ដើម្បី​ចាប់​កន្លែង​ទិញ​ iPhone 7

iPhone 7 នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​តាម​ហាង​ Apple នា​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ ហើយ​ដោយ​គិត​​ចាប់​ពី​ថ្ងៃ​នេះ​គេ​សង្កេត​ឃើញ​អ្នក​គាំទ្រ​ជា​ច្រើន​ចាប់​ផ្ដើម​មក​តម្រង់​ជួរ​ចាំ​ទិញ​ iPhone ជំនាន់​ថ្មី​ឲ្យ​បាន​មុន​គេ។

 

ស៊ី​ឈ្នួល​ ១ អាទិត្យ​ ៣ ៤០០ ដុល្លារ​ ដើម្បី​ចាប់​កន្លែង​ទិញ​ iPhone 7

 

វា​ជា​ទិដ្ឋភាព​​សាំ​ភ្នែក​មួយ​ដោយ​សារ​កន្លង​មក​រាល់​ពេល​ iPhone ជំនាន់​ថ្មី​ជិត​ចេញ​លក់​ផ្លូវ​ការ​ តែង​មាន​មនុស្ស​ម្នា​មក​បោះតង់​ដេក​ចាំ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​អាច​ជា​កំណត់​ត្រា​ថ្មី​ដោយ​មាន​បុរស​ម្នាក់​មក​ចាំ ​​តាំង​ពី​ថ្ងៃ​ ២៥ សីហា​ តាំង​ពី​ iPhone 7 មិន​ទាន់​ប្រកាស​ម្ល៉េះ។

 

ស៊ី​ឈ្នួល​ ១ អាទិត្យ​ ៣ ៤០០ ដុល្លារ​ ដើម្បី​ចាប់​កន្លែង​ទិញ​ iPhone 7

 

ក្នុង​ចំណោម​អ្នក​បោះតង់​ដេក​ចាំ​ទាំង​នោះ​ មាន​អ្នក​ខ្លះ​ជា​អ្នក​ស្វែង​រក​កម្រៃ ដោយ​ពួក​គេ​ជា​អ្នក​ស៊ី​ឈ្នួល​តម្រង់​ជួរ​ជំនួស​អ្នក​ដទៃ។ បើ​យោង​តាម ​Harvard Zhang អ្នក​ហាត់​ការ​ប្រចាំ​សារព័ត៌មាន​ Bloomberg ឲ្យ​ដឹង​ថា​​មាន​អតិថិជន​ខ្លះ​ហ៊ានចំណាយ​លុយ​លើស​លប់​ឲ្យ​អ្នក​ដទៃ​តម្រង់​ជួរ​ជំនួស​ខ្លួន​ ដោយ​សម្រាប់​​អ្នក​តម្រង់​ជួរ​លេខ​រៀង​ទី​ ១១ នៅ​ហាង Apple ​នា​ទីក្រុង​ New York អាច​ទទួល​កម្រៃ​បាន​ដល់​ ៣ ៤០០ ក្នុង​មួយ​សប្ដាហ៍៕​​​​​​​

 

ចុច​អាន៖ បោក​ថា​ iPhone ចាស់​របស់​ខ្លួន​ជា​ iPhone 7 ម្នាក់ៗ​នាំ​គ្នា​ជឿ​ព្រាត

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mirror