ប្រឹង​លាក់​យ៉ាងណា​នៅ​តែ​មិន​អាច​គេច​រួច

រាជធានី​ភ្នំពេញ ៖ សមត្ថ​កិច្ច​គយ​ប្រចាំការ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កាល​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ បាន​ធ្វើការ​ចាប់ខ្លួន​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ ដោយ​រឹបអូស​បាន​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ។

សមត្ត​កិច្ច​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ AHMAD JOHARI CHUNG ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ ខណៈ​នាំ​គ្រឿងញៀន​ជាង​១​គីឡូក្រាម​ឆ្លងកាត់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ប្រទេស​កម្ពុជា​បម្រុង​ឆ្ពោះទៅ​កាន់​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន ។

សម្រាប់​ការ​នាំ​ចេញ​ថ្នាំ​ញៀន​ខាងលើ​នេះ ជនសង្ស័យ​បាន​ចង​ភ្ជាប់​លាក់បាំង​ទុក​ត្រង់​ភ្លៅ ប៉ុន្តែ​ការ​ស្រាវជ្រាវ​យ៉ាង​ស្ទាត់ជំនាញ​របស់​សមត្ត​កិច្ច សូ​ម្បី​លេប​ចូល​ក្នុង​ពោះ​ក៏​អាច​ដឹង ចុះទម្រាំ​​លាក់​ចឹង​ៗ​​កុំ​សង្ឃឹម​ថាអាចគេច​រួច​ឲ្យ​សោះនោះ ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ ដើម្បី​ឈាន​ទៅ​រក​ចាប់ខ្លួន​បក្សពួក​បន្ថែម​ទៀត ៕