តែមួយភ្លែត! អស់១៥បន្ទប់បាត់

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ២០១៦ ភ្លើង​បាន​រលត់​វិញ​ហើយ បន្ទាប់​ពី​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​ជា​ច្រើន​គ្រឿង​មក តែ​គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ និង​ទំហំ​ការ​ខូច​ខូច​សរុប​នោះ​ទេ ។ ជំហាន​ដំបូង គ្រាន់តែ​ដឹង​ថា ភ្លើង​បាន​ឆាបឆេះ​អស់​ផ្ទះ​ឈើ​១​ខ្នង មាន​១៥​បន្ទប់ (​ជា​ផ្ទះ​ជួល​) ។

គួររំលឹកថា ខណៈ​នេះ នា​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ២០១៦ អគ្គិភ័យ​កំពុង​តែ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខាងក្រោយ​វិទ្យាល័យ «​សាមគ្គី​» ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ដោយ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះ​ទេ ។ ក្នុង​នោះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ដោយ​កម្លាំង​សមត្ថកិច្ច​កំពុង​ចុះ​អន្តរាគមន៍ និង​ហៅ​រថយន្ត​ពន្លត់​ផង​ដែរ ។