ការពិត​របស់​បារី ដែល​គេ​មិន​ចង់​ឱ្យដឹង

    ​ក្រុមហ៊ុន​ផលិត​បារី​មិនបាន​ប្រាប់​អ្នក​ថា បារី​មិនល្អ​សម្រាប់​សុខភាព​នោះឡើយ​។ វា​ត្រូវបាន​លាក់​ជា​យូរ​មកហើយ ហើយ​វា​អាច​បង្ក​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ឆាប់​ពេញវ័យ​មុន​កំណត់ និង​ជំងឺ​ផ្សេងៗ​ទៀត​។ ហើយ​ខាងក្រោម​នេះ​គឺជា​អា​ថ៍កំ​បាំង​មួយចំនួន​ដែល​លោកអ្នក​មិនបាន​ដឹង​សោះ​។​

​    ​ជារឿយៗ​វា​មាន​សារធាតុ​នានា​ចំនួន ៦០០ មុខ និង​ជាតិគីមី​ពុល ៤.០០០ ប្រភេទ​ត្រឹមតែ​បារី​មួយ​ដើម​តែប៉ុណ្ណោះ​។ ក្រៅពី​មាន​ជាតិ​ជ័រ និង​សារធាតុ​នីកូទីន បារី​នៅ​ផ្ទុក​សារធាតុពុល​គ្រោះថ្នាក់​ដូចជា Formaldehyde, Alkali, DDT, Arsenic, Butane, CH3)2CO, និង សូម្បី Cadmium​។​

​    ​ក្នុងប្រទេស​អាមេរិក​មាន​មនុស្ស​ចំនួន ៤០ ម៉ឺន​នាក់​ដែល​ជក់បារី​ជាប្រចាំ​។ ជុំវិញ​ពិភពលោក ការជក់បារី​បានសម្លាប់​មនុស្ស ១០ លាន​នាក់​។ វា​មិនមាន​អ្វី​ភ្ញាក់ផ្អើល​ទេ នៅពេល​អ្នក​ពិចារណា​លើ​ចំនួន​សារធាតុ​គីមី និង​ចំនួន​មនុស្ស​ស្លាប់ ព្រោះតែ​បារី​នោះ​។​

​    ​មានតែ​រឿង​មួយគត់​ដែល​អាច​បំបាត់​ភាពភ័យខ្លាច​នេះ​បាន គឺ​ឈប់​ជក់បារី​៕