ជឿ​ឬអត់​ សុខ សុវណ្ណ ឲ្យ​តែ​មុន​ប្រកួត​មាន​អារម្មណ៍​រក​គ្រាប់​បាល់​បាន​ គឺ​បាន​មែន?

​ខ្សែ​ការពារ​កណ្ដាល​ដ៏​រឹង​មាំ​របស់​ក្លឹប​បឹង​កេត​អង្គរ​​ សុខ សុវណ្ណ ​​បង្ហាញ​ពី​ជំនឿ​លើ​អារម្មណ៍​របស់​ខ្លួនឯង​​ ដែល​អាច​រក​គ្រាប់​បាល់​បាន​​​​ ប្រសិន​បើ​មុន​​ការ​ប្រកួត ​រូប​គេ​មាន​អារម្មណ៍​ នឹង​រក​​​គ្រាប់​បាល់​បាន​ជូន​ក្រុម​​ សូម្បី​តែ​​​​គ្រាប់​បាល់​ដែល​ជួយ​បឹង​កេត​យក​ឈ្នះ​ប៉ូលិស​​២-១​ ដើម្បី​លើក​​ពាន​លីគ​កំពូល​កម្ពុជា​​។

 

ជឿ​ឬអត់​ សុខ សុវណ្ណ ឲ្យ​តែ​មុន​ប្រកួត​មាន​អារម្មណ៍​រក​គ្រាប់​បាល់​បាន​ គឺ​បាន​មែន? សុខ សុវណ្ណ

 

​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​ ជា​ញឹក​ញាប់​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា ​រក​គ្រាប់​បាល់​បាន​ជូន​​ក្រុម​ជម្រើស​ជាតិ និង​ក្នុង​ក្រុម​បឹង​កេត​ជា​ដើម​តាម​រយៈ​ការ​តែត​ដ៏​មាន​ប្រសិទ្ធភាព។ ​ជាក់​ស្ដែង​​​​​រូប​គេ​បាន​ជួយ​ឲ្យ​បឹង​កេត​​​ទទួល​បាន​ជោគជ័យ​​នា​ប្រកួត​សំខាន់​មួយ​ចំនួន ​​​ដូច​ជា​យក​ឈ្នះ​ភ្នំពេញ​ក្រោន​១-០​ជា​ដើម។

 

​​បុរស​ដែល​គ្មាន​បំណង​ចង់​ក្លាយ​ជា​​កីឡាករ​​បាល់ទាត់​​កាល​នៅ​ក្មេង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា រៀងរាល់​មុន​​​ប្រកួត​ឲ្យ​តែ​មាន​អារម្មណ៍​ថា រក​គ្រាប់​បាល់​បាន​គឺ​បាន​មែន។  វា​ជា​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​គេ ដែល​តែង​មាន​មុន​ពេល​​​ចូល​ទីលាន​។

 

​យុវជន​កូន​ទោល​ក្នុង​គ្រួសារ​រូប​នេះ​បន្ត​ថា រាល់​ប្រកួត​ដែល​រូប​គេ​គិត​ថា អាច​រក​គ្រាប់​បាន​នោះ​ភាគ​ច្រើន​គឺ​ដៃ​គូ​បដិបក្ខ​មិន​បាន​ចាប់​អារម្មណ៍​ ដើម្បី​តាម​ប្រកៀក​នឹង​រូប​គេ​នោះ​ទេ ហើយ​ពេល​នេាះ​​ឱកាស​តែង​ហុច​ឲ្យរូប​​គេ​តែត​ឬ​ទាត់​ចូល​ជាដើម។ ​ឱកាស​ក្នុង​ការ​រក​គ្រាប់​បាល់​ទាំង​នោះ​គឺ​បាន​មក​ដោយ​ការ​បង្កើត​ដោយ​ខ្លួន​ឯង។

 

សុខ សុវណ្ណ កើត​នៅ​ថ្ងៃ​ទី ៥ ខែ មេសា ឆ្នាំ ១៩៩២​ មាន​កម្ពស់ ១.៧៨ម៉ែត្រ​។ ​បច្ចុប្បន្ន​រូប​គេ​លេង​ជា​ខ្សែ​ការពារ​កណ្ដាល​ទាំង​នៅ​​ក្លិប​បឹង​កេត​អង្គរ ​និង​ក្រុម​​ជម្រើស​ជាតិ។ ​មុន​មក​លេង​ឲ្យ​ក្លិប​បឹង​កេត​អង្គរ សុវណ្ណ​​​ធ្លាប់​​លេង​នៅ​ភ្នំពេញ​ក្រោន។ កីឡាករ​រូប​នេះ​ជាប់​ជម្រើស​ជាតិ​ក្នុង​ឆ្នាំ​២០០៦  ​និង​ធ្លាប់​តែត​បញ្ចូល​ទី​ឲ្យ​ជម្រើស​ជាតិ​បាន​២ គ្រាប់​ដែល​គ្រាប់​ទី​មួយ​តែត​បញ្ចូល​ទី​ថៃ​​​ក្នុង​កម្ម​វិធី BIDC Cup ​​​ឆ្នាំ ២០១១ ។ ចំណែក​គ្រាប់​ទី ២ ​តែត​បញ្ចូល​ទី ឥណ្ឌូណេស៊ី ​ពាន​រង្វាន់​ស្ដេច​ប្រ៊ុយណេ​ក្នុង​ឆ្នាំ ២០១៤៕

 

 ជឿ​ឬអត់​ សុខ សុវណ្ណ ឲ្យ​តែ​មុន​ប្រកួត​មាន​អារម្មណ៍​រក​គ្រាប់​បាល់​បាន​ គឺ​បាន​មែន?សុខ សុវណ្ណ អបអរ​​ពេល​តែត​ចូល​ ប៉ូលិស

 

ជឿ​ឬអត់​ សុខ សុវណ្ណ ឲ្យ​តែ​មុន​ប្រកួត​មាន​អារម្មណ៍​រក​គ្រាប់​បាល់​បាន​ គឺ​បាន​មែន?សុខ សុវណ្ណ លោត​តែត​បាល់​

 

អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា​​​​​