Samsung​ ​លក់​​​ជំនួញ​​​ម៉ាស៊ីន​ព្រីន​ឲ្យ​ទៅ​ ​HP

Samsung​ ​ប្រកាស​ជា​ផ្លូវ​ការ​នៃ​ការ​លក់​ទាំង​ស្រុង​លើ​​សង្វាក់​ផលិតកម្ម​ផលិត​ម៉ាស៊ីន​ព្រីន​របស់​ខ្លួន​ឲ្យ​ទៅ​ ​HP​ ​ក្នុង​កញ្ចប់​ថវិកា​ ​១, ០៥​ ​ពាន់​លាន​ដុល្លារ។

 

Samsung​ ​លក់​​​ជំនួញ​​​ម៉ាស៊ីន​ព្រីន​ឲ្យ​ទៅ​ ​HP

 

ការ​លក់​នេះ ​អ្នក​នាំ​ពាក្យ​ ​Samsung​ ​លើក​ឡើង​ថា ​ព្រោះ​ពួក​គេ​ចង់​ធ្វើ​ការ​ផ្ដោត​ទៅ​លើ​ការ​ផលិត​ផលិតផល​ស្នូល​របស់​ក្រុមហ៊ុន​ ​ខណៈ​សព្វថ្ងៃ​ ​HP​ ​ជា​ក្រុមហ៊ុន​មានតម្លៃ ៥៥ ពាន់លានដុល្លារ​ ​និងជាក្រុមហ៊ុនធំ​បំផុត​ដែល​ផ្គត់ផ្គង់​ផលិតផល​ម៉ាស៊ីន​ព្រីន។

 

HP​ ​ក៏​នៅ​រក្សា​ចំនួន​វិស្វករ​ ​និង​អ្នក​ស្រាវជ្រាវ​ ​១ ៣០០​ ​នាក់​ ​និង​បុគ្គលិក​ទូទៅ​ជាង​ ​៦ ០០០​ ​នាក់​ ​ហើយ​នឹង​ទទួល​បាន​ប៉ាតង់​នៃ​ម៉ាស៊ីន​ព្រីនរបស់​ ​Samsung​ ​ប្រមាណ​ ​៦​ ​៥០០៕

 

អាន​បន្ត​ ​៖​ Bookmebus បង្កើត​ហ្គេម​ ស្នើ​មិន​ឲ្យ​​ដំឡើង​ថ្លៃ​​ឡាន​ឈ្នួល VIP ពេល​ភ្ជុំបិណ្ឌ​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​gsmarena