គណបក្ស​សង្គ្រោះ​ជាតិ​មាន​ផែនការ​តវ៉ា ឯនាយករដ្ឋមន្ត្រី​គំរាម​ប្រើ​កម្លាំង

កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមប្រើកម្លាំងប្រឆាំងគណបក្សសង្គ្រោះជាតិ ប្រសិនបើខ្លួនធ្វើមហាបាតុកម្មដែលរៀបចំដោយលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។ លោក សុខា ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ខែកាលពីថ្ងៃសុក្រពីបទបដិសេធមិនចូលខ្លួនបំភ្លឺក្នុងតុលាការទាក់ទិននឹងរឿងក្តី “ពេស្យាចារ” ដែលជាប់ពាក់ព័ន្ធនឹងស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់របស់លោក ជារឿងក្តីមួយត្រូវមជ្ឈដ្ឋានទូទៅយល់ឃើញថាជារឿងនយោបាយ។ ជាប្រតិកម្មតប លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង និងលោក សុខា ដែលមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ បានថ្លែងកាលពីថ្ងៃអាទិត្យ អំពាវនាវឲ្យអ្នកគាំទ្រត្រៀមចេញធ្វើការតវ៉ា។ ក្នុងសេចក្តីថ្លែងការណ៍មួយចេញកាលពីថ្ងៃច័ន្ទ គណបក្សនេះបាននិយាយថា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិក្រោមអធិបតីភាពលោក សុខា បានសម្រេច “ធ្វើមហាបាតុកម្មអហិង្សាក្នុងពេលខាងមុខ ក្នុងគោលបំណងទាមទារឲ្យមានបរិយាកាសនយោបាយប្រក្រតីឡើងវិញ ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមរយៈដំណោះស្រាយនយោបាយរួម”។ សេចក្តីថ្លែងការណ៍បាននិយាយថា គណបក្សប្រឆាំងនឹង “បង្កើតគណៈកម្មការដើម្បីសិក្សា និងរៀបចំផែនការធ្វើមហាបាតុកម្ម”។ ប្រហែលមួយម៉ោងបន្ទាប់ពីសេចក្តីថ្លែងការណ៍គណបក្សសង្គ្រោះជាតិបានចេញនោះ បទសម្ភាសមួយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានដាក់បង្ហោះតាមវិបសាយហ្វ្រេសញូដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលក្នុងបទសម្ភាសនោះ លោកបានព្រមានថា គណបក្សប្រឆាំងមិនទទួលបានការអនុញ្ញាតធ្វើមហាបាតុកម្មទេ។ លោក ហ៊ុន […]

The post គណបក្ស​សង្គ្រោះ​ជាតិ​មាន​ផែនការ​តវ៉ា ឯនាយករដ្ឋមន្ត្រី​គំរាម​ប្រើ​កម្លាំង appeared first on The Cambodia Daily.