ដួង វីរៈសិទ្ធ និង សួស វិហ្សា នៅតែលេចធ្លោក្នុងកម្មវិធី I Am a Singer Cambodia

6 Videos


ហាក់មិនខុសពីសប្តាហ៍មុនៗតារាចម្រៀងរូបសង្ហារ ដួង វីរៈសិទ្ធនិងស្រីស្អាត សួស វីហ្សា នៅតែ ជាបេក្ខជន បេក្ខនារីដែលលេចធ្លោនៅក្នុងកម្មវិធី I Am a Singer Cambodia។ក្នុងនោះ លោក ដួង វីរៈសិទ្ធ នៅតែជាតារាចម្រៀងប្រុស ដែលទទួលបានសម្លេងឆ្នោតច្រើនជាងគេ។ដោយឡែក សួស វីហ្សា ស្ថិតនៅក្នុងលេខរៀងទីពីរ។សម្រាប់ជុំទីបួនសប្តាហ៍ទីប្រាំមួយ តារាចម្រៀង ដែលទទួលបានសម្លេងឆ្នោតតិចជាងគេនិងត្រូវចាកចេញពីកម្មវិធី នោះគឺលោក អាន វិសាល ដែលមកពីផលិតកម្មបុត្រា ។

ដួង វីរៈសិទ្ធ និង សួស វិហ្សា នៅតែលេចធ្លោក្នុងកម្មវិធី I Am a Singer Cambodia

អ្វីដែលកត់សំគាល់នោះ តារាចម្រៀង ប្រចាំផលិតកម្មភ្លេងរីខត លោក ដួង វីរៈសិទ្ធ នៅតែ ទទួលបានសម្លេងគាំទ្រច្រើនជាងគេក្នុងចំនោមតារា ចម្រៀងដែលមាន វត្តមាននៅ ក្នុងកម្មវិធីប្រលងចម្រៀង លំដាប់ពិភពលោកនេះ។ជារៀងរាល់សប្តាហ៍ លោកបានធ្វើអោយអ្នកគាំទ្រ ក៏ដូចជាគ្រូភ្លេងរបស់លោករំភើប ជាមួយនិងការបង្ហាញសមត្ថភាព នៅក្នុងការច្រៀងរបស់លោក។មិនថាបទសម័យឬបទបុរាណនោះទេ ហាក់មិន មានអ្វីជាឧបសគ្គដល់តារាម្នាក់នេះឡើយ ។ មានការរំពឹងទុកថា ដួង វីរៈសិទ្ធ អាចនិងមានឱកាសក្លាយជាម្ចាស់ ពាននៅក្នុងកម្មវិធីមួយនេះ ។

ដួង វីរៈសិទ្ធ និង សួស វិហ្សា នៅតែលេចធ្លោក្នុងកម្មវិធី I Am a Singer Cambodia

ដោយឡែក សួស វីហ្សា ក៏មានសមត្ថភាព មិនអាចមើលរំលងបានដែរ។នាង ទទួលបានសម្លេងបោះឆ្នោត បន្ទាប់ពីលោកដួង វីរៈសិទ្ធ។នាងតែងតែទទួល បានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនមិន ថាបទមនោសញ្ចេតនា ញាក់ ជាពិេសសបទបែប បុរាណ។ក្នុងនោះការតុបតែងខ្លួនរបស់ តារា ចម្រៀង រូបនេះក៏មានភាពទាក់ទាញមិនធម្មតាដែរ ។ប៉ុន្តែយ៉ាងណារង់ចាំតាមដានទាំងអស់គ្នាបន្តទៀតថាតើ សួស វីហ្សា អាចវ៉ាដាច់ លោក ដួង វីរៈសិទ្ធ ឬយ៉ាងណានៅសប្តាហ៍បន្តបន្ទាប់ទៀតនោះ ? ៕

ចេនី

ដួង វីរៈសិទ្ធ និង សួស វិហ្សា នៅតែលេចធ្លោក្នុងកម្មវិធី I Am a Singer Cambodiaដួង វីរៈសិទ្ធ និង សួស វិហ្សា នៅតែលេចធ្លោក្នុងកម្មវិធី I Am a Singer Cambodiaដួង វីរៈសិទ្ធ និង សួស វិហ្សា នៅតែលេចធ្លោក្នុងកម្មវិធី I Am a Singer Cambodiaដួង វីរៈសិទ្ធ និង សួស វិហ្សា នៅតែលេចធ្លោក្នុងកម្មវិធី I Am a Singer Cambodiaដួង វីរៈសិទ្ធ និង សួស វិហ្សា នៅតែលេចធ្លោក្នុងកម្មវិធី I Am a Singer Cambodia