ស្រ្តីម្នាក់យកខ្សែទាក់.កបុរសម្នាក់ និងដឹកអូសឲ្យវារដូចសត្វឆ្កែ!!

ស្ត្រីម្នាក់ត្រូវបានប្រទះឃើញយកខ្សែទាក់.កបុរសម្នាក់ និងដឹកអូសដូចសត្វឆ្កែអីចឹង ឆ្លងកាត់លើដងផ្លូវមួយកន្លែង ក្នុងទីក្រុង Fuzhou ខេត្ត Fujian ប្រទេសចិន កាលពីថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៦ ។

ប៉ូលីសត្រូវបានហៅឲ្យមកកាន់កន្លែងកើតហេតុ ដើម្បីដោះស្រាយបញ្ហានេះ ខណៈពេលដែលស្ត្រីនិងបុរស១គូនេះ កំពុងបង្កការកកស្ទះចរាចរ ។

បុរសម្នាក់ឈ្មោះ Lian ដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក និយាយថា មនុស្សជាច្រើនបានចូលមកចោមរោមមើល និងព្យាយាមបញ្ចុះបញ្ចូលឲ្យស្ត្រីរូបនោះដោះចំណងពីបុរសកំសាកញីនោះវិញផងដែរ ។

យ៉ាងណាមិញ អត្ថបទដែលចុះផ្សាយនៅលើបណ្តាញសង្គម Weibo របស់ចិន សរសេរថាៈ “បុរសត្រូវបានស្ត្រីម្នាក់យកខ្សែទាក់.ក និងនិយាយទៅកាន់ហ្វូងមនុស្សថា គាត់មិនមែនជាមនុស្សទេ! គាត់គឺជាសត្វឆ្កែ១ក្បាលប៉ុណ្ណោះ!!!” ។

ទន្ទឹមនោះផងដែរ អ្នកលេងអ៊ីនធើរណេតជាច្រើនបាន Comment នៅលើអត្ថបទនេះថា៖ អ្នកលេងម្នាក់និយាយថា “តើអារម្មណ៍ឪពុកម្តាយរបស់ពួកគេយ៉ាងណាទៅ ប្រសិនពួកគាត់បានឃើញទិដ្ឋភាពបែបនេះ?” ។ រីឯម្នាក់ទៀតនិយាយថាៈ “តើសេចក្តីថ្លៃថ្នូរបស់មនុស្សនៅឯណា?” ។ ហើយម្នាក់ទៀតលើកឡើងថាៈ “ប្រសិនគាត់ជាឆ្កែ, ហេតុអ្វីបានជាគាត់មានសម្លៀកបំពាក់ត្រឹមត្រូវ?” ។

ទោះជាយ៉ាងណា ហេតុផលនេះនៃឥរិយាបទរបស់ស្ត្រីនេះ គេនៅពុំទាន់ដឹងច្បាស់នៅឡើយ ៕


Related Posts