តារា​ល្បី​ ៥​រូប​​រងគ្រោះ​​ល្បី​ថា​ស្លាប់​ក្នុង​​មួយ​រយៈ​ចុងក្រោយ​នេះ

រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ តារា​ល្បី​​ឈ្មោះ​មួយ​ចំនួន​​​ត្រូវ​បាន​ជន​ខិលខូច​ពន្លើស​ព័ត៌មាន​​លើ​បណ្ដាញ​សង្គម ពី​រឿង​មរណភាព​របស់​ពួក​គេ។ យ៉ាងណាក្ដី នេះ​គ្រាន់​តែ​ជា​ការ​ចង់​បាន​ផល​ចំណេញ​របស់​ជន​មួយ​ចំនួន និង​​ធ្វើ​ឲ្យ​ចលាចល​តែ​ប៉ុណ្ណោះ។ តោះ ឥលូវ​ទៅ​ជួប​តារា​ល្បី​៥​ដួង ដែល​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​សារ​រឿង​នេះ៖

 

១.Jaden Smith

 

តារា​ល្បី​ ៥​រូប​​រងគ្រោះ​​ល្បី​ថា​ស្លាប់​ក្នុង​​មួយ​រយៈ​ចុងក្រោយ​នេះ

 

តួ​ប្រុស​ក្នុង​រឿង “The Karate Kid” បាន​រងពាក្យ​ចចាមអារ៉ាម​ថា​ បាន​ធ្វើ​ឃាត​សម្លាប់​ខ្លួន ជាមួយ​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម  Facebook ដែល​មាន​​រូប​គេ​និយាយ​លា​​ទៅ​កាន់​ម្ដាយ​ឪពុក​របស់​គេ។ ក្រោយ​ពី​កើត​រឿង​នេះ Jaden ដែល​រស់រាន​មាន​ជីវិត​ធម្មតា​មិន​បាន​តប​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​​ទាំង​នោះ​ទេ តែ​គេ​បាន​ដើរ​ចេញ​មក​ក្រៅ​​សាធារណៈ​ដើម្បី​ឲ្យ​មនុស្សម្នា​ឃើញ និង​ឈប់​ជឿ​ការ​បោកបញ្ឆោត​ទាំង​នោះ​ទៀត។ ​​

 

២.Sylvester Stallone (Rambo)

 

តារា​ល្បី​ ៥​រូប​​រងគ្រោះ​​ល្បី​ថា​ស្លាប់​ក្នុង​​មួយ​រយៈ​ចុងក្រោយ​នេះ

 

តារា​ហូលីវូដ Sylvester Stallone  ត្រូវ​បាន​គេ​រាយការណ៍​ថា ស្លាប់​ក្នុង​ផ្ទះ​​របស់​លោក​ក្នុង​ទីក្រុង Los Angeles។ យ៉ាងណាក្ដី អ្វី​ដែល​​សុទ្ធ​តែ​ជា​រឿង​ប្រឌិត​បំប៉ោង​ព័ត៌មាន។ ​គ្មាន​​ឯកសារ​យោង​ច្បាស់លាស់ ប៉ុន្តែ​ព័ត៌មាន​ទាំង​នេះ​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម​យ៉ាង​ឆាប់រហ័ស។ ​

 

៣.Lady Gaga

 

តារា​ល្បី​ ៥​រូប​​រងគ្រោះ​​ល្បី​ថា​ស្លាប់​ក្នុង​​មួយ​រយៈ​ចុងក្រោយ​នេះ

 

តារា​ចម្រៀង​ Lady Gagaក៏​ជា​ជនរងគ្រោះ​ម្នាក់​ដែរ​ក្នុង​ការ​​ពន្លើស​ព័ត៌មាន​ថា​ស្លាប់​កាល​​ពី​ដើម​ឆ្នាំ នៅ​ពេល​ដែល​មាន​​ Facebook page មួយ​ឈ្មោះ​ “R.I.P. Lady Gaga” បាន​បង្កើត​ឡើង​និង​ចេញ​ព័ត៌មាន​មិន​ពិត។ តែ​ក្រោយ​ចេញ​រឿង​នេះ page ខាង​លើ​ទទួល​បាន​ការ​ like ជិត​​១​លាន។

៤.Miley Cyrus

 

តារា​ល្បី​ ៥​រូប​​រងគ្រោះ​​ល្បី​ថា​ស្លាប់​ក្នុង​​មួយ​រយៈ​ចុងក្រោយ​នេះ

 

កាល​ពី​សប្ដាហ៍​មុន​តារា​ចម្រៀង​និង​ជា​គ្រូ​បង្វឹក​ The Voice ត្រូវ​បាន​ព័ត៌មាន​ចេញ​ផ្សាយ​ថា​ស្លាប់​ដោយ​ប្រើ​ថ្នាំ​ញៀន​ហួស​កម្រិត​​និងត្រូវ​គេ​​រក​ឃើញ​ស្លាប់​ក្នុង​​អាង​ងូត​ទឹក។ តែ​ការ​ពិត​អ្វី​សុទ្ធ​តែ​ជា​រឿង​កុហក។

 

៥​. Jet Li

 

តារា​ល្បី​ ៥​រូប​​រងគ្រោះ​​ល្បី​ថា​ស្លាប់​ក្នុង​​មួយ​រយៈ​ចុងក្រោយ​នេះ

 

នា​ខែ​ សីហា​ សារព័ត៌មាន​ក្នុង​ប្រទេស​ចិន​​និង​បណ្ដាញ​សង្គម​​ល្បី​ពី​រឿង តារា​សម្ដែង​ Jet Li ស្លាប់ ដោយ​សារ​ជំងឺ​គាំ​បេះដូង ខណៈ តំណាង​ក្រុមហ៊ុន​របស់​លោក​មិន​បាន​បញ្ចេញ​មតិ​អ្វី​សូម្បី​បន្តិច​ទាក់ទិន​នឹង​ការ​ស្លាប់​។​ ទោះ​ជា​យ៉ាងណា ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​តារា​ក្បាច់គុន វ័យ​៥៣​ឆ្នាំ​ បាន​បង្ហញ​​វត្តមាន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ដើម្បី​បេសកកម្ម​សហគមន៍​មួយ​ចំនួន ​ក៏​ដូច​ជា​បញ្ចប់​ព័ត៌មាន​ស្លាប់៕​​​

 

ចុចអាន៖លី លានជា បង្ហាញ​មុខ​ជា​លើក​ដំបូង លុប​បំបាត់​ពាក្យ​ចចាមអារ៉ាម​ទទួល​មរណភាព

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror

 

​​