ចុងភៅ​អាមេរិក​ដើម​កំណើត​ខ្មែរ​​​ ឈ្នះ​​​​ប្រាក់រង្វាន់ ៥ម៉ឺន​ដុល្លារ​ក្នុង​កម្មវិធី​​​​​ទូរទស្សន៍​​​ល្បី​​​របស់​អាមេរិក​

ទំព័រ​បណ្ដាញ​សង្គម​របស់​​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​​បាន​បង្ហោះ​រូប​ភ្ជាប់​ជា​​សារ​​អបអរ​សាទរ​ដល់​ចុង​ភៅ អ៊ុង សុភីណា ជន​ជាតិ​អាមេរិក​​ដើម​កំណើត​ខ្មែរ ដែល​បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​ធ្វើ​ម្ហូប​ “Chopped: Grill Masters Napa Valley ” ក្នុង​ទូរទស្សន៍​ល្បី​របស់​អាមេរិក Reality TV។

 

ចុងភៅ​អាមេរិក​ដើម​កំណើត​ខ្មែរ​​​ ឈ្នះ​​​​ប្រាក់រង្វាន់ ៥ម៉ឺន​ដុល្លារ​ក្នុង​កម្មវិធី​​​​​ទូរទស្សន៍​​​ល្បី​​​របស់​អាមេរិក​

​លោកស្រី ចុង​ភៅ អ៊ុង សុភីណា ជន​ជាតិ​អាមេរិក​​ដើម​កំណើត​ខ្មែរ

 

​ចុងភៅ​ដែល​កំពុង​ចាប់​មាន​ឈ្មោះ​ល្បី​ នៅ​តំបន់​ San Francisco Bay area លោក​ស្រី សុភីណា បាន​ប្រកួត​ឈ្នះ​ចុងភៅ​១៥​នាក់​​ផ្សេង​ទៀត​ មក​ពី​ទូ​ទាំង​សហរដ្ឋអាមេរិក ដោយ​បាន​ទទួល​រង្វាន់​ជា​ទឹក​ប្រាក់​ ៥​ម៉ឺន​ដុល្លារ​អាមេរិក។ ការ​ប្រកួត​កាល​ពី​ខែ​សីហា​កន្លង​ទៅ​នោះ ចុងភៅ​ដើម​កំណើត​ខ្មែរ​រូប​នោះ​​ ​បាន​ធ្វើ​ម្ហូប​​បី​មុខ គឺ​ក្បាល​ជ្រូក ស្ករ​គ្រាប់​សូកូឡា គុយទាវ​ធ្វើ​ពី​ម្សៅ​មី​ម៉្យាង​និង​បន្លែ​ស្លឹក។

 

បច្ចុប្បន្ន​​នេះ​ លោក​ស្រី​​ សុភីណា​គឺ​ជា​មេ​ចុងភៅ​នៅ​ក្នុង​ភោជនីយដ្ឋាន​ Calavera’s Kitchen នៅ​ក្នុង​ទី​ក្រុង Oakland នៃ​រដ្ឋ​កាលីហ្វ័រញ៉ា។ លោក​ស្រី​បាន​​ចេញ​ពី​កម្ពុជា​ កាល​ពី​នៅ​វ័យ​កុមារ​ទៅ​តាំង​ទី​លំនៅ​​ក្នុង​ទី​ក្រុង Long Beach នៃ​រដ្ឋ​កាលីហ្វ័រញ៉ា និង​​បាន​ចំណាយ​ពេល ២៥​ឆ្នាំ​ ក្នុង​អាជីព​ការងារ​​​របស់​​ខ្លួន​ក្នុង​ឧស្សាហកម្ម​ភោជនីយដ្ឋាន៕

 

ចុងភៅ​អាមេរិក​ដើម​កំណើត​ខ្មែរ​​​ ឈ្នះ​​​​ប្រាក់រង្វាន់ ៥ម៉ឺន​ដុល្លារ​ក្នុង​កម្មវិធី​​​​​ទូរទស្សន៍​​​ល្បី​​​របស់​អាមេរិក​
ចុងភៅ​អាមេរិក​ដើម​កំណើត​ខ្មែរ​​​ ឈ្នះ​​​​ប្រាក់រង្វាន់ ៥ម៉ឺន​ដុល្លារ​ក្នុង​កម្មវិធី​​​​​ទូរទស្សន៍​​​ល្បី​​​របស់​អាមេរិក​

 

អត្ថបទ៖ មាន រតនា
ប្រភព៖ U.S.  Embassy