រូបភាពរំជួលបេះដូង! បង្ហាញឲ្យឃើញសុនខ១ក្បាលដាស់មិត្តរបស់វាឲ្យក្រោកឡើង បន្ទាប់ត្រូវរថយន្តកិនងាប់

នេះជារូបភាពដ៏រំជួលចិត្តមួយ ខណៈពេលដែលយើងបានឃើញសុនខដ៏ចេះ១ក្បាលនេះ បានព្យាយាមការពារសាកសពមិត្តសំលាញ់របស់វា ដែលបានងាប់ទៅហើយដោយសាររថយន្តបុក ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សុនខនេះត្រូវបានប្រទះឃើញបានកំពុងព្យាយាមដាស់មិត្តសំលាញ់របស់វាឲ្យក្រោកដឹងខ្លួនឡើង ស្ថិតនៅកណ្តាលផ្លូវមួយកន្លែងក្នុងទីក្រុង Dongguan ភាគខាងត្បូងនៃប្រទេសចិន កាលពីថ្ងៃទី៩ កញ្ញា ។

ជាមួយគ្នានេះផងដែរ មនុស្សជាច្រើនបានកំពុងនាំគ្នាបញ្ចេញទស្សនៈយល់ឃើញផ្សេងៗគ្នាអំពីរឿងនេះ យ៉ាងផុសផុលនៅលើបណ្តាញសង្គម ។

អ្នកលេងម្នាក់ឈ្មោះថា CJ Stark សរសេរថាៈ “នោះគឹជាហេតុផលដែលខ្ញុំពេញចិត្តសត្វឆ្កែជាងមនុស្ស” ។ រីឯម្នាក់ទៀតឈ្មោះ Sajana Limbu លើកឡើងថាៈ “នេះជាទិដ្ឋភាពដ៏ខ្មោចផ្សាមួយ ដែលបានឃើញសត្វឆ្កែអស់សង្ឃឹមទាំងពីរនេះ ហើយគ្មាននរណាម្នាក់ចូលជួយពួកវា និងបានត្រឹមថតរូបភាពប៉ុណ្ណោះ” ។

អត្ថបទបន្តថាៈ “ជីវិតសម្រាប់សត្វឆ្កែគ្មានម្ចាស់ គឺពិបាកខ្លាំងណាស់ ។ មនុស្សបើពុំស្រឡាញ់ពួកវាទេ, ប៉ុន្តែ យ៉ាងហោចណាស់ ក៏សូមកុំបើកយានយន្តកិនពួកវាអី!!” ។

ចំណែកអ្នកលេងម្នាក់ទៀតឈ្មោះ Olayinka Adedapo និយាយថាៈ “ជនជាតិចិនពុំដែលឈប់ជួយជនរងគ្រោះពីហេតុការណ៍គ្រោះថ្នាក់ចរាចរទេ, គឺអន់ជាងសត្វឆ្កែនេះទៀត ដែលពួកវាឆ្លាតចេះជួយគ្នា” ៕


Related Posts