Rodgers ​​ថា​កីឡាករ​ម្នាក់​​ល្អ​បំផុត​លើ​លោក តែ​មិន​មែន​ Messi & CR7

Brendan Rodgers ​អតីត​​អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម​ Liverpool ​ជឿ​ថា​​ខ្សែ​ប្រយុទ្ធ​​ Luis Suarez ​​​របស់​ក្រុម​ FC Barcelona​ គឺជា​កីឡាករ​ម្នាក់​ល្អ​បំផុត​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន មិន​មែន​ Lionel Messi ឬ Cristiano Ronaldo នោះ​ទេ។

 

Rodgers ​​ថា​កីឡាករ​ម្នាក់​​ល្អ​បំផុត​លើ​លោក តែ​មិន​មែន​ Messi & CR7

Brendan Rodgers អ្នកចាត់ការក្រុម Celtic បច្ចុប្បន្ន

 

Rodgers ​ធ្លាប់​​ធ្វើ​ការ​ជាមួយ​ Suarez ​​២​ឆ្នាំ​កាល​នៅ​ក្រុម​ Liverpool ប៉ុន្តែ​​អ្នកចាត់ការ​រូប​នេះ​ នឹង​ត្រូវ​​ដឹក​នាំ​ក្រុម​ Celtic ​ប៉ះ​ក្រុម​ Barcelona ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូល​ C នៅ​កីឡដ្ឋាន​ Nou Camp ​វេលា​ម៉ោង​០១:៤៥​នាទី​យប់​នេះ។

 

Rodgers ​​ថា​កីឡាករ​ម្នាក់​​ល្អ​បំផុត​លើ​លោក តែ​មិន​មែន​ Messi & CR7

Luis Suarez ខ្សែប្រយុទ្ធក្រុម FC Barcelona

 

អ្នកចាត់ការ​​សញ្ជាតិ​អៀរឡង់​ខាង​ជើង​​រូប​នេះ​ បាន​និយាយ​សរសើរ​អតីត​កូន​ក្រុម​របស់​ខ្លួន​ថា៖ “Suarez ​ជា​​បុរស​ដ៏​ល្អ​ដែល​ខ្ញុំ​ធ្លាប់​ជួប។ គាត់​ជា​មនុស្ស​ម្នាក់​ពូកែ​អត់ធ្មត់ និង​ខិត​ខំ​ធ្វើ​ការ​ខ្លាំង​បំផុត។ គាត់​ជា​មនុស្ស​ម្នាក់​ដែល​​ផ្ដល់​គ្រប់​យ៉ាង​​​នូវ​អ្វី​ដែល​​គាត់​មាន​ សម្រាប់​បាល់ទាត់ និង​គ្រួសារ​របស់​គាត់។ ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​ធ្វើ​ការ​ជាមួយ​គាត់​២​ឆ្នាំ។ ​ក្នុង​នាម​គាត់​ជា​កីឡាករ​ ខ្ញុំ​គិត​ថា គាត់​ជា​កីឡាករ​ម្នាក់ ល្អ​បំផុត​នៅ​លើ​ពិភពលោក។ ​បច្ចុប្បន្ន​​គាត់​នៅ​ក្រុម​លំដាប់​ World Class ដូច្នេះ​គាត់​នឹង​កាន់​តែ​ខ្លាំង​ទៀត”៕

 

Rodgers ​​ថា​កីឡាករ​ម្នាក់​​ល្អ​បំផុត​លើ​លោក តែ​មិន​មែន​ Messi & CR7

Suarez (ឆ្វេង) និង​ Rodgers កាលនៅក្រុម Liverpool

 

Rodgers ​​ថា​កីឡាករ​ម្នាក់​​ល្អ​បំផុត​លើ​លោក តែ​មិន​មែន​ Messi & CR7

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ SkySports