ស្ងាត់ៗ! តារាចម្រៀង តាតា លេចដំណឹងវិលរកឆ្នាំងបាយចាស់

6 Videos


អតីតតារាចម្រៀងដែលធ្លាប់ទទួលបានប្រជាប្រិយខ្ពស់ពីអ្នកគាំទ្រ រ៉េត ធីតា ហៅ តាតា ត្រូវបានគេដឹងថា នាងត្រៀមវិលមកអុកឡុកពិភពសិល្បៈសាជាថ្មីម្តងទៀតហើយ ។ ការនឹងវិលត្រឡប់នេះដែរ អតីតតារាចម្រៀងក្នុងផលិតកម្មយូធូរូបនេះ ត្រូវបានគេឱ្យដឹងថា នាងនឹងពាំនាំយកស្នាដៃបទនិពន្ធថ្មីមកជាមួយផងដែរ ។

ស្ងាត់ៗ! តារាចម្រៀង តាតា លេចដំណឹងវិលរកឆ្នាំងបាយចាស់

ទន្ទឹមនឹងការលេចឭដំណឹងល្ហៀងៗថា អតីតតារាចម្រៀង តាតា ម្ចាស់បទ «ដើរវៃគេ» នឹងត្រៀមវិលវិញនេះដែរ បើតាមព័ត៌មានបានឱ្យដឹងថា នាងនឹងបង្ហាញមុខឆាប់នេះជាមួយសា្នដៃបទថ្មីរបស់នាង ។ ទោះជាយ៉ាងនេះក្តី គេនៅមិនទាន់អាចបញ្ជាក់បានពីពេលវេលាច្បាស់លាស់ថាពេលណានៅឡើយទេ ។

ស្ងាត់ៗ! តារាចម្រៀង តាតា លេចដំណឹងវិលរកឆ្នាំងបាយចាស់

បើតាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា ការវិលមករកអាជីពដើមដែលស្ងាត់បាត់មុខអស់រយៈពេល ៧ ឆ្នាំ ហើយថានឹងនាំស្នាដៃនិពន្ធថ្មីមកជាមួយនេះ ត្រូវបានគេដឹងថាមានការជួយជ្រោមជ្រែងពីបងប្រុសរបស់នាងផងដែរ គឺលោក រ៉េតធី ដូណា ។

ស្ងាត់ៗ! តារាចម្រៀង តាតា លេចដំណឹងវិលរកឆ្នាំងបាយចាស់

គួរបញ្ជាក់ដែរថា រ៉េត ធីតា ហៅ តាតា ឬ Moon គឺជាតារាចម្រៀងមួយដួងធ្លាប់មានឈ្មោះបោះសំឡេងលើពិភពលិស្បៈចម្រៀង ដែលបានបន្សាត់ខ្លួនចេញឆ្ងាយពីពិភពសិល្បៈអស់រយៈពេលប្រហែលជា ៧ មកហើយ ហើយកាលណោះនាងមានបទល្បីៗជាច្រើនដូចជា «ដើរវៃគេ» «កង្កែបចម្កួត» «ប្រុសពិសពុល» «បេះដូង Play Boy» ជាដើម ៕ សាកល

ស្ងាត់ៗ! តារាចម្រៀង តាតា លេចដំណឹងវិលរកឆ្នាំងបាយចាស់