ហួសចិត្ត៖ បណ្តើរមិត្តប្រុសដូចដើរដឹកសត្វសុនខ

មានអ្នកលេងបណ្ដាញសង្គមចិនជាច្រើននាក់បានចាប់អារម្មណ៍ខ្លាំងទៅលើរូបថតប៉ុន្មានសន្លឹកដែលបង្ហាញសកម្មភាពគួរឲ្យហួសចិត្តមួយរបស់គូស្នេហជនជាតិចិនមួយគូ ដោយភាគីខាងស្រីដើរដឹកមិត្តប្រុសរបស់ខ្លួនឆ្លងកាត់ផ្លូវដែលមើលទៅប្រៀបដូចជាដឹកសត្វសុនខយ៉ាងដូច្នោះដែរ ។

ហួសចិត្ត៖ បណ្តើរមិត្តប្រុសដូចដើរដឹកសត្វសុនខ

តាមប្រភពបានឲ្យដឹងថា រូបថតទាំងនេះត្រូវគេថតបាននៅតាមផ្លូវមួយខ្សែនៅក្នុងទីក្រុងហ្វូចូវ (Fuzhou) ខេត្ត ហ្វូជាន (Fujian) ភាគអាគ្នេយ៍នៃប្រទេសចិន ។ ជាមួយគ្នានេះ ក្រុមប៉ូលិសចរាចរណ៍ក្នុងតំបន់បានជួយនិយាយទប់ស្កាត់សកម្មភាពដ៏ហួសចិត្តរបស់គូស្នេហ៍ខាងលើព្រោះវាបានបណ្ដាលឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។

ហួសចិត្ត៖ បណ្តើរមិត្តប្រុសដូចដើរដឹកសត្វសុនខ

ចំពោះទង្វើរបស់មិត្តស្រីដែលយកខ្សែទាក់កមិត្តប្រុស និង ដឹកដើរតាមផ្លូវសាធារណៈដែលប្រៀបដូចជាសត្វសុនខនេះទៀតសោត គ្មានអ្នកណាម្នាក់ដឹងពីមូលហេតុច្បាស់ឡើយ ហើយក្នុងនោះមានម្ចាស់គណនី Weibo មួយចំនួនបានសរសេរថា «គាត់មិនមែនជាមនុស្សទេ គឺជាសុនខ» ។

ហួសចិត្ត៖ បណ្តើរមិត្តប្រុសដូចដើរដឹកសត្វសុនខ

គួរបញ្ជាក់ដែរថា សម្រាប់ទង្វើរបស់នារីមិនបង្ហាញអត្តសញ្ញាណរូបនេះដែលបានធ្វើចំពោះមិត្តប្រុសរបស់ខ្លួន ត្រូវបានមហាជនជាច្រើនមានអារម្មណ៍ហួសចិត្ត និងមិនហ៊ានបញ្ចេញគំនិតរិះគន់ឡើយ ព្រោះគ្មានអ្នកណាម្នាក់ដឹងពីមូលហេតុច្បាស់លាស់ ៕

ប្រភព ៖ pmhotnews

  • ហួសចិត្ត៖ បណ្តើរមិត្តប្រុសដូចដើរដឹកសត្វសុនខ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:កំសាន្ត
Tags: