សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​បន្ត​អំពាវនាវ​រក​ថវិកា​បោះពុម្ព​ផ្សាយ​កម្រង​ទស្សនៈ កែម ឡី

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត ដែល​ជា​ក្រុម​ចងក្រង​សៀវភៅ​ស្តីពី​ទស្សនៈ​បណ្ឌិត កែម ឡី អំពាវនាវ​រក​ថវិកា​បន្ថែម​ដើម្បី​បោះពុម្ព​ផ្សាយ​សៀវភៅ​ដែល​បង្ហាញ​ពី​ស្នាដៃ​បណ្ឌិត កែម ឡី នៅ​ពេល​ឆាប់ៗ ខាង​មុខ។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​តាមរយៈ​លិខិត​មួយ ចេញ​ផ្សាយ​នៅ​ថ្ងៃទី១៣ ខែ​កញ្ញា។

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​គ្រោង​បោះពុម្ព​សៀវភៅ​នេះ ចំនួន ១​ម៉ឺនក្បាល ដែល​ក្នុង​មួយ​ក្បាល​ត្រូវ​ចំណាយ​អស់​ថវិកា ៣​ដុល្លារ សរុប ៣​ម៉ឺន​ដុល្លារ ដែល​មក​ទល់​នឹង​ពេល​នេះ ពួកគេ​ទើប​ប្រមូល​បាន​ថវិកា ១​ពាន់​ដុល្លារ​ប៉ុណ្ណោះសាធារណជន​អាច​បរិច្ចាគ​ថវិកា​តាមរយៈ​គណនេយ្យ​ធនាគារ​អេស៊ីលីដា ដែល​មាន​ឈ្មោះថា Khmer Student Intelligent League ដែល​មាន​លេខ​គណនេយ្យ ០០០១-០២-០៦៨៩៣៣-១-៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។