Champions League ចាប់​ផ្តើម​ប្រកួត​រា​ត្រី​នេះ ដោយ​មាន​ទាំង​អស់ ៨​គូ​ដំបូង

(បាសេឡូណា)៖ ក្របខណ្ឌបាល់ទាត់កំពូលប្រចាំទ្វីបអឺរ៉ុប UEFA Champions League នឹងចាប់ផ្តើមប្រកួតជម្រុះ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ចាប់​ពី​រាត្រី​នេះ​ត​ទៅ​ហើយ ដោយ​មាន​ទាំង​អស់ ៨គូប្រកួតនាម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ក្នុង​ជើង​ទី​១ រដូវ​កាល​ឆ្នាំ​២០១៦-២០១៧​។

ft-img-template

៨ប្រកួតមុនគេនេះ គឺចាប់ផ្តើមចេញដំណើរពីពូល A រហូតដល់ពូល D ទាំងព្រមគ្នាតែម្តង ខណៈដែល ៨ប្រកួតទៀតនឹងធ្វើឡើង​បន្ត​នៅ​រាត្រី​ថ្ងៃ​ស្អែក​ក្នុង​ម៉ោង​ដដែល​ដូច​គ្នា។ ក្នុង​នោះ​ដែរក្រុមរងជើងឯក Atletico Madrid ដែលបានចាញ់ Real Madrid ដោយ​បាល់​ប៉េ​ណាល់​ទី​កាល​ពី​រដូវ​កាល​មុន​នោះ បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​ក្រុម PSV Eindhoven គ្រាដែល Bayern Munich របស់អាល្លឺម៉ង់ស្វាគមន៍ក្រុម FC Rostov ប្រចាំពូល D។

ទន្ទឹមគ្នានោះ សម្រាប់ពូល C វិញ ម្ចាស់ផ្ទះ FC Barcelona នឹងបើកទ្វារពហុកីឡដ្ឋាន Camp Nou ទទួលស្វាគមន៍​ក្រុម​ភ្ញៀវ​មក​ពី​ស្កុត​ឡេន Celtic ដែល​ជា​ក្រុម​ធ្លាប់​យក​ឈ្នះ ៣-១ កាលពីក្នុងមិត្តភាពអន្តរជាតិ មុនបើករដូវកាលថ្មីម្តង​មក​ហើយ។ នៅ​ទឹក​ដី Camp Nou នេះ ក្រុម​ម្ចាស់​ជើង​ឯក La Liga រដូវ​កាល​មុន​មួយ​នេះ​ទើប​តែ​បរាជ័យ ២-១ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រោមថ្វីជើងរបស់ក្រុមទើបឡើងមកថ្មី Alves ដោយមិននឹកស្មានដល់៕

ប្រភពពី Khmertalking

The post Champions League ចាប់​ផ្តើម​ប្រកួត​រា​ត្រី​នេះ ដោយ​មាន​ទាំង​អស់ ៨​គូ​ដំបូង appeared first on CamboSport.