ឈិត សុវណ្ណបញ្ញា ផ្អាក​​បទ​ចម្លង​​បរទេស​មួយ​រយៈ

ឈិត សុវណ្ណបញ្ញា តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​បាន​ផ្ដល់​បទ​សម្ភាសន៍​ទាក់​ទិន​នឹង​បទ​និពន្ធ​ថ្មី​របស់​ខ្លួន​ដែល​បាន​ចេញ​ជា​បណ្ដើរៗ​នៅ​ក្នុង​ផលិតកម្ម​​ថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ នាង​បាន​ផ្អាក​ពី​បទ​ចម្លង​​បរទេសសិន​​ដោយ​រង់ចាំ​មើល​សន្ទុះ​ការ​គាំទ្រ​ជាក់​ស្ដែង។

 

ឈិត សុវណ្ណបញ្ញា ផ្អាក​​បទ​ចម្លង​​បរទេស​មួយ​រយៈ

 

តួ​ឯក​ស្រី​ក្នុង​រឿង “ទេសចរណ៍​ឋាន​នរក” បាន​លើក​ឡើង​ថា “មួយ​រយៈ​ចុង​ក្រោយ​នេះ​ខ្ញុំ​ចេញ​ Original Song បាន​បណ្ដើរៗ​ហើយ​ទាំង​ក្នុង​ផលិតកម្ម ​និង​ចម្រៀង​ក្នុង​សាច់​រឿង​​ថ្មី​របស់​ខ្ញុំ”។ កញ្ញា​បន្ត​ទៀត​ថា ​មិន​មែន​តែ​ពេល​នេះ​ទេ​ដែល​នាង​បាន​ចេញ​ Original Song ពី​មុន​ ក៏​នាង​មាន​ Original Song ខ្លះ​ដែរ​តែ​មិន​សូវ​មាន​អ្នក​ដឹង​ដូចជា​បទ “បាត់​បង់​ស្នេហា​គ្មាន​អ្វី​អស្ចារ្យ​ទេ” “ចាំ​ផ្លូវ” និង “ម្នាក់​ឯង​ជា​ថ្មី” ​ជាដើម។

 

ឈិត សុវណ្ណបញ្ញា ផ្អាក​​បទ​ចម្លង​​បរទេស​មួយ​រយៈ

ថ្មីៗ​នេះ​ដែរ​ម្ចាស់​បទ “បាត់​បង់​ស្នេហា​គ្មាន​អ្វី​អស្ចារ្យ​ទេ” ក៏​បាន​ចេញ​បទ “នឹក” ដែល​ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង​ថ្មី​​ដោយ សៅ សុវណ្ណឌីន និង ទំនុក​ច្រៀង​ដោយ លី ស៊ីនហួន និង​ចម្រៀង​ក្នុង​សាច់​រឿង “ទេសចរណ៍​ឋាន​នរក” ផង​ដែរ៕​​​​

 

 

អត្ថបទ៖ SAMEDY