សុខ ពិសី និង Fans បើក​ចំហ​ចិត្ត​ប្រាប់​គ្នា​ត្រង់ៗ​ហ្មង​

​សុខ ពិសី ​និង​ អ្នក​គាំទ្រ បាន​បើក​ចំហ​ចិត្ត​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​ ថា​​ស្រលាញ់​ និងសុខ​ចិត្ត​គាំ​ទ្រ​​រហូត​ដល់​ហៅថា “ម៉ាក់” ​មិន​ប្រែ​ប្រួល​ ក្នុង​ឱកាស​សន្និសីទ​កាសែត​កម្មវិធី​ដើរ​លើ​កម្រាល​ព្រំ​ក្រហម ដើម្បី​រក​ថវិកា​ឧបត្ថម្ភ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា នៅ​សាកលវិទ្យាល័យ​ន័រតុនកាល​ពី​ម្សិលមិញ​។

 

សុខ ពិសី និង Fans បើក​ចំហ​ចិត្ត​ប្រាប់​គ្នា​ត្រង់ៗ​ហ្មង​

 

​​Fans ទាំង​អស់​បាន​ប្រាប់​រួម​គ្នា​ថា​ ពួក​គេ​​គាំ​ទ្រ​តារា​ចម្រៀង​​ប្រ​ចាំ​ផលិតកម្ម​សាន់​ដេ​រូប​នេះ​ តាំង​ពី​យូរ​ណាស់​មក​ហើយ ក្នុង​នោះ​ចំណុច​ពិសេស​ របស់ សុខ ពិសី ពួកគេ​ថា​ ពេល​ដែល​បាន​​នៅ​ក្បែរ​នាង​ មាន​ភាព​កក់​ក្តៅ គួរ​ឲ្យ​ស្រលាញ់​ រួសរាយ​រាក់ទាក់ មកកាន់​ Fans​ជានិច្ច។

 

កុំ​បង្អង់​យូរ​មក​ស្តាប់​​ចំណាប់​អារម្មណ៍​ទាំង​ សុខ ពិសី រួម​នឹង​ Fans ក្នុង​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា