ស្ត្រី​​ម្នាក់​​អូស ក​ បុរស​​​​​ដូច​សុនខ​​កាត់​មហាជន ​បង្ក​ឲ្យ​ស្ទះ​ចរាចរណ៍​

បុរស​ស្ត្រី​មួយ​គូ ​ត្រូវ​បាន​គេ​​ប្រទះ​​ឃើញ​ដើរ​​​​​តាម​ដង​ផ្លូវ​កាល​ពី​ថ្ងៃ​ទី​ ៩​​កញ្ញា​ ​នៅ​ទីក្រុង​ហ្វូចូវ ខេត្ត​ហ្វូចៀន​​ ប្រទេស​ចិន ដោយ​​ស្ត្រី​យក​ខ្សែ​ចង ក ​បុរស​​ទាញ​​អូស​ ដូច​សត្វ​ធាតុ។

 

ស្ត្រី​​ម្នាក់​​អូស ក​ បុរស​​​​​ដូច​សុនខ​​កាត់​មហាជន ​បង្ក​ឲ្យ​ស្ទះ​ចរាចរណ៍​

 

​ប៉ូលិស​​​​​ប្រចាំ​តំបន់​ ត្រូវ​បាន​គេ​ទូរសព្ទ​ហៅ​​​ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ ​​ខណៈ​អ្នក​ទាំង​ពីរ​​​​បាន​​ដើរ​កាត់​​ថ្នល់​ជាតិ និង​ធ្វើ​ឲ្យកក​​​ស្ទះ​ចរាចរណ៍​។ ​បើ​តាម​សេចក្ដី​រាយការណ៍​ ស្រ្តី​រូប​នេះ​​បាន​​​យក​ដៃ​ទះ​​ក្បាល​បុរស​រួច​យក​ចងខ្សែ​​ចង ក​​​ ឲ្យ​វារ​​ដូច​សត្វ​សុនខ ​​នៅ​មុខ​សាធារណជន​។

 

​ព័ត៌មាន​នេះ​ត្រូវ​បាន​គេ​បង្ហោះ​​​​នៅ​លើ​​បណ្ដាញ​សង្គម​​ចិន​ Weibo ​ដោយ​សរសេរ​​អម​ជា​មួយ​រូប​ថត​ប៉ុន្មាន​​សន្លឹក​ខាង​លើ​ថា​ “​បុរស​​ម្នាក់​នេះ​ត្រូវ​បាន​ចង​ជាប់ ​​និង​​បង្គាប់​ឲ្យ​​និយាយ​ទៅ​កាន់​​មហាជន​ថា ​គាត់​មិន​មែន​ជា​មនុស្ស​ទេ ​គាត់​ជា​​សុនខ”។ ​

 

​ការ​បង្ហោះ​នេះ ​​​បាន​​ធ្វើ​ឲ្យ​គ្រប់​គ្នា​​​​ភ្ញាក់​ផ្អើល​ និង​​ចិត្ត​ខឹង​ស្ត្រី​​​​រូប​នេះ ចំពោះ​ទង្វើ​អសីលធម៌​ ដោយ​គេ​​បាន​សួរ​ថា​ មាន​រឿង​អ្វី​កើត​ឡើង តែ​​​អ្នក​បង្ហោះ​មិន​ប្រាប់​មូល​ហេតុ​​ឡើយ។ ទោះ​ជា​យ៉ាង​​ណា រឿង​រ៉ាវ​អ្នក​ទាំង​ពីរ ​​គេ​ពុំ​ដឹង​ថា​​មក​ពី​អ្វី​ឲ្យ​ពិត​ប្រាកដ និង​​ជា​គូស្នេហ៍ ឬ​ម្ដាយ​​កូន​នោះ​ទេ៕

 

ស្ត្រី​​ម្នាក់​​អូស ក​ បុរស​​​​​ដូច​សុនខ​​កាត់​មហាជន ​បង្ក​ឲ្យ​ស្ទះ​ចរាចរណ៍​

 

ស្ត្រី​​ម្នាក់​​អូស ក​ បុរស​​​​​ដូច​សុនខ​​កាត់​មហាជន ​បង្ក​ឲ្យ​ស្ទះ​ចរាចរណ៍​

 

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ
ប្រភព៖ People’s Daily