សម្ដេច​ ហ៊ុន​ សែន ​កំណត់​ពេល​ជួប​សិស្ស​និទ្ទេស A ទាំង ៤០៥នាក់

សម្ដេច​តេជោ ហ៊ុន​ សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហោះ​​នៅ​លើ​ Page ផ្លូវ​ការ​របស់​សម្ដេច ថា​​នឹង​ជួប​សិស្ស​និទ្ទេស A ទាំង​៤០៥នាក់​ នៅ​វិមាន​សន្តិភាព​ក្នុង​ថ្ងៃ ២១ កញ្ញា ២០១៦ វេលា​ម៉ោង​៨:៣០ព្រឹក ។

 

សម្ដេច​ ហ៊ុន​ សែន ​កំណត់​ពេល​ជួប​សិស្ស​និទ្ទេស A ទាំង ៤០៥នាក់

 

សម្ដេច​ ហ៊ុន​ សែន ​កំណត់​ពេល​ជួប​សិស្ស​និទ្ទេស A ទាំង ៤០៥នាក់

 

 

សម្ដេច​បាន​អំពាវនាវ​​សូម​ក្រសួង​អប់រំ​យុវជន​និង​កីឡា ព្រម​ទាំង​អភិបាល​រាជធានី ខេត្ត ទាំង​អស់​ដែល​មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេសA រៀប​ចំ​ឱ្យ​បាន​ល្អ​នូវ​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ ធានា​ឱ្យ​បាន​នូវ​សុវត្ថិភាព ពិសេស​សិស្ស​មក​ពី​ខេត្ត។
គួរ​រំលឹក​ថា សិស្ស​ជាប់​និទ្ទេស A ឆ្នាំ​នេះ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន​ ដែល​ឆ្នាំ​មុន​​មាន​ ១០៨នាក់។ ​តាំង​ពី​មាន​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​ការ​ប្រលង​បាក់​ឌុប​មក សម្តេច​ហ៊ុន​សែន តែង​ធ្វើ​ការ​ជួប​សំណេះ​សំ​ណាល​ជាមួយ​សិស្ស​និទ្ទេស​A ព្រមទាំង​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ផង​ដែរ។

 

សិស្ស​និទ្ទេស A ទាំង​១០៨​នាក់​ក្នុង​ឆ្នាំ​២០១៥ ​បាន​ទទួល​​ទឹកប្រាក់​លើក​ទឹក​ចិត្ត​ ដែល​បេក្ខជន​ម្នាក់ៗ​ចំនួន ២ លាន​រៀល Samsung Tablet ម្នាក់ៗ​មួយ​គ្រឿង​កាក់​ប្រាក់​​អនុស្សាវរីយ៍ និង​សៀវភៅ​អនុស្សាវរីយ៍​មួយ​ក្បាល​ផង​ដែរ​ចំណែក​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​គឺ​អាស្រ័យ​ទៅលើ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស។ ដោយ​ឡែក​ឆ្នាំ​នេះ សម្ដេច​ពុំ​ទាន់​បញ្ជាក់​ថា​នឹង​ផ្ដល់​រង្វាន់​អ្វី​នៅ​ឡើយ​ទេ៕

​​

 អត្ថបទ៖ លីម សុនា