ស្រ្តីទេសចរចិនម្នាក់បាត់ខ្លួននៅសួនខ្លាស្រីរ៉ាឆាប្រទេសថៃ

បុគ្គលិកសង្គ្រោះនៅក្នុងប្រទេសថៃ បានបន្តប្រតិបត្តិការស្រាវជ្រាវរបស់ខ្លួន កាលពីថ្ងៃច័ន្ទ ដើម្បីស្វែងរកស្ត្រីជនជាតិចិនម្នាក់ ដែលបានបាត់ខ្លួន ខណៈនាងទស្សនាសួនសត្វខ្លា Sriracha កាលពីល្ងាចថ្ងៃអាទិត្យ ។

ប៉ូលីសក្នុងតំបន់បានកំណត់អត្តសញ្ញាណស្ត្រីទេសចរជនជាតិចិនម្នាក់នោះ ដែលមានឈ្មោះថា Gao Li Ping អាយុប្រហែល ៣៥ ឆ្នាំ ។ នាងស្ថិតក្នុងសម្លៀកបំពាក់អាវយឺតពណ៌ស, ខោខ្លីពណ៌ស្លាទុំ និងពាក់មួកឆាងធំពណ៌ស ។

មគ្គុទ្ទេសចិនម្នាក់បានប្រាប់ប៉ូលីសថៃថា អ្នកស្រី Gao បានធ្វើដំណើរទៅកាន់ប្រទេសថៃ ក្រោយនាងបានបែកបាក់ជាមួយស្វាមី ។ នាងបង្ហាញនូវអារម្មណ៍ស្ត្រេសខ្លាំង និងតែងតែនៅម្នាក់ឯង ដាច់ឆ្ងាយពីក្រុមទេសចរ ៕

 


Related Posts