រថយន្តដោះមីនក្រឡាប់ ធ្លាក់ចូលជ្រោះ ស្លាប់ក្មេងប្រុសម្នាក់ និងរបួសធ្ងន់២នាក់ នៅក្រុងប៉ៃលិន

ក្រុងប៉ៃលិន ៖ កាលពីវេលាម៉ោង១២កន្លះថ្ងៃត្រង់ នៅថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៦ មានហេតុការណ៍ក្រឡាប់រថយន្តមួយគ្រឿង បណ្តាលអោយក្មេងប្រុសម្នាក់បាន ស្លាប់ និងមនុស្សធំ២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ នៅចំណុចខាងជើង២៩២ ចំងាយប្រហែល៥០០ម៉ែត្រចន្លោះបង្គោលឡាក់លេខ៦៦-៦៧ ស្ថិតក្នុងភូមិបរតាំង ស៊ូ សង្កាត់បរយ៉ាខាក្រុងប៉ៃលិន ខេត្ដប៉ៃលិន។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ក្រឡាប់រថយន្តរបស់មជ្ឈមណ្ឌលកំចាត់ មីនកម្ពុជាម៉ាកសេម៉ាសេកង់១០ បានបើកក្រឡាប់ធ្លាក់ចូលជ្រោះមុខលូ បណ្ដាល ឲ្យក្មេងប្រុសម្នាក់ឈ្មោះ ថុន អីត អាយុ០៨ឆ្នាំស្លាប់ និងរងរបួសធ្ងន់២នាក់ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ៕

រថយន្តដោះមីនក្រឡាប់ ធ្លាក់ចូលជ្រោះ ស្លាប់ក្មេងប្រុសម្នាក់ និងរបួសធ្ងន់២នាក់ នៅក្រុងប៉ៃលិន