CNRP​ អំពាវនាវឲ្យរាជរដ្ឋាភិបាល​បញ្ឈប់ជាបន្ទាន់នូវការប្រើកង​កម្លំាងគំរាមកំហែង

រាជធានីភ្នំពេញ៖ ​គណបក្សសង្រ្គោះជាតិ (CNRP) ​បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ​ចំពោះសកម្មភាពគំរាមកំហែង​មកលើ​គណបក្សសង្រ្គោះជាតិ ​តាមរយៈនៃការចល័តកងកម្លំាងប្រដាប់អាវុធ​តាមរថយន្តនិង​កាណូតនៅលើផ្លូវជាតិលេខ២ខាងមុខ​និងតាម​ដង​ទន្លេបាសាក់ខាងក្រោយ​ ទីស្នាក់ការគណបក្សសង្រ្គោះជាតិ​កាលពីយប់ថ្ងៃទី១២ កញ្ញា ២០១៦ ។

សេចក្តីថ្លែងការណ៍​របស់គណបក្សសង្រ្គោះជាតិចុះថ្ងៃទី១៣​ កញ្ញា ក៍បានអំពាវនាវដល់រាជរដ្ឋាភិបាល​បឈ្ឍប់ជាបន្ទាន់​នូវ​សកម្ម​ភាព​​គំរាមកំហែង​ ហើយសហការគ្នារកដំណោះស្រាយ ​ដើម្បីធានាស្ថិរភាព​ សន្តិសុខ ​សុវត្ថិភាព​និងសេចក្តីសុខក្សេមក្សាន្ត​របស់ប្រជាពលរដ្ឋ និង ​ធានាបរិយាកាសល្អប្រសើរសម្រាប់ដំណើរការ​នៃការចុះឈ្មោះបោះឆ្នោត​និងការបោះឆ្នោតនាពេលខាងមុខ ។

មកដល់វេលាម៉ោង១២និង៥៥នាទី​ថ្ងៃត្រង់ថ្ងៃអង្គារដដែលនេះ​ មិនទាន់មានប្រតិកម្មតបភ្លាមៗ​នៅឡើយទេពីមន្រ្តីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ ក៍ដូចជាក្រសួងការពារជាតិ​និងមហាផ្ទៃ ៕