ផាក ស៊ីនហេ និង គីម រ៉ាវុន ដុតអារម្មណ៍អ្នគាំទ្រគ្មានសល់ (មានវីដេអូ)

6 Videos


មានប្រិយមិត្តណាខ្លះធ្លាប់បានទស្សនាឈុតស៊ីអារម្មណ៍របស់ស្រីស្អាតផាក ស៊ីនហេ (Park Shin Hye) និង ប្រុសសង្ហា គីម រ៉ាវុន ( Kim Rae Won ) នៅក្នុងរឿងភាគកូរ៉េដ៏មានប្រជាប្រិយភាព « Doctor Crush» ? តើមានអារម្មណ៍ដូចម្ដេចពេលបានឃើញតារាក្នុងដួងចិត្តរបស់យើងទាំង ២ ដួង បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាដូចនេះ ?

ផាក ស៊ីនហេ និង គីម រ៉ាវុន ដុតអារម្មណ៍អ្នគាំទ្រគ្មានសល់ (មានវីដេអូ)

មានអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍អណ្ដែតអណ្ដូងរបស់ខ្លួនក្នុងពេលដែលកំពុងទស្សនាឈុតថើបដ៏ផ្អែមល្ហែមរបស់គូស្នេហ៍ក្នុងរឿង «Doctor Crush» ទាំងពីរដួងខាងលើ ដោយម្នាក់ៗបានលើកឡើងថា មាន ៣ ឈុតដែលបង្ហាញពីសកម្មភាពថើបដ៏អស្ចារ្យរបស់ ផាក ស៊ីនហេ និង លោក គីម រីវុន ។

ផាក ស៊ីនហេ និង គីម រ៉ាវុន ដុតអារម្មណ៍អ្នគាំទ្រគ្មានសល់ (មានវីដេអូ)

គួរបញ្ជាក់ដែរថា រឿង «Doctor Crush» គឺជារឿងភាគមួយរបស់ទូរទស្សន៍ SBS ដែលបានចូលរួមសម្ដែងដោយតារាសម្ដែង ផាក ស៊ីនហេ ដើរតួជាតួឯកស្រីឈ្មោះ យ៉ូ ហេជុន និង លោក គីម រីវុន ដើរតួជាតួឯកប្រុសឈ្មោះ ហុង ជីហុង ។

ផាក ស៊ីនហេ និង គីម រ៉ាវុន ដុតអារម្មណ៍អ្នគាំទ្រគ្មានសល់ (មានវីដេអូ)

រឿងភាគនេះទៀតសោតបាននិពន្ធដោយអ្នកនិពន្ធឈ្មោះ ហា មីយុងហ៊ី (Ha Myung-hee) និង ដឹកនាំសម្ដែងដោយលោក ហូ ចុងវ៉ាន (Oh Choong-hwan) ដោយសរុបមាន ២០ ភាគ ហើយក្នុងមួយភាគមាន ៦០ នាទី ៕

( ប្រភព ៖ ដ្រាម៉ាហ្វេវ័រ ) កុសល