ជម្រើស​ឡាន​ម៉ាស៊ីន​ ​V10​ ​អ្នក​ណា​ឃើញ​ក៏​ចង់​បាន​

រថយន្ត​ដែល​បំពាក់​ម៉ាស៊ីន​ប្រភេទ​ ​V10​ ​គឺ​មិន​សូវ​ច្រើន​នោះ​ទេ​ ​ហើយ​មាន​តែ​ម៉ូដែល​ពិសេស​ៗ​ប៉ុណ្ណោះ​ដែល​មាន​ម៉ាស៊ីន​ប្រភេទ​នេះ។ ដូច​នេះ​ ​Sabay​ ​សូម​បង្ហាញ​រថយន្ត​ស្ព័រ​ម៉ូដែល​ពិសេស​មួយ​ចំនួន​ ​ដែល​មាន​បំពាក់​ម៉ាស៊ីន​ប្រភេទ​ ​V10​ ​។

 

ជម្រើស​ឡាន​ម៉ាស៊ីន​ ​V10​ ​អ្នក​ណា​ឃើញ​ក៏​ចង់​បាន​

 

Dodge Viper​ ​កម្លាំង​ ​៦៤០​ ​សេះ​ ​ចំណុះ​ ​៨,៤លីត្រ​ ​មាន​សន្ទុះ​ពី​ ​០​ ​ដល់​ ​៩៧​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ចំណាយ​ពេល​ត្រឹម​ ​៣,៦វិនាទី​ ​ហើយ​មាន​ល្បឿន​អតិបរមា​ ​៣១៧​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ តម្លៃ​ចន្លោះ​ពី​ ​៨​ ​ដល់​ ​១១​ ​ម៉ឺន​ដុល្លារ (បរទេស)។

 

ជម្រើស​ឡាន​ម៉ាស៊ីន​ ​V10​ ​អ្នក​ណា​ឃើញ​ក៏​ចង់​បាន​

 

Lamborghini Gallardo​ ​កម្លាំង​ ​៤៩៣​ ​សេះ​ ​ចំណុះ​ ​៥,០លីត្រ​ ​សន្ទុះ​ពី​ ​០​ ​ដល់​ ​៩៧​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ចំណាយ​ពេល​ត្រឹម​ ​៣,៦វិនាទី​ ​ហើយ​មាន​ល្បឿន​អតិបរមា​ ​៣១៧​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ តម្លៃ​ជាង​ ​២២​ ​ម៉ឺន​ដុល្លារ (បរទេស)។

 

ជម្រើស​ឡាន​ម៉ាស៊ីន​ ​V10​ ​អ្នក​ណា​ឃើញ​ក៏​ចង់​បាន​

 

Audi R8​ ​ម៉ាស៊ីន​ ​V10 Plus​ ​កម្លាំង​ ​៦១០​ ​សេះ​ ​ចំណុះ​ ​៥,២លីត្រ​ ​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ចំណាយ​ពេល​ ​៣,២វិនាទី​ ​ហើយ​ល្បឿន​អតិបរមា​ ​៣៣០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ តម្លៃ​ ​១៦​ ​ម៉ឺន​ដុល្លារ (បរទេស)។

 

ជម្រើស​ឡាន​ម៉ាស៊ីន​ ​V10​ ​អ្នក​ណា​ឃើញ​ក៏​ចង់​បាន​

 

Porsche Carrera GT​ ​កម្លាំង​ ​៦១២​ ​សេះ​ ​ចំណុះ​ ​៥,៧លីត្រ​ ​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ចំណាយ​ពេល​ក្រោម​ ​៤វិនាទី​ ​ហើយ​ល្បឿន​អតិបរមា​ ​៣៣០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ តម្លៃ​ ​៤៤​ ​ម៉ឺន​ដុល្លារ (បរទេស)។

 

ជម្រើស​ឡាន​ម៉ាស៊ីន​ ​V10​ ​អ្នក​ណា​ឃើញ​ក៏​ចង់​បាន​

 

LEXUS​ ​LFA​ ​កម្លាំង​ ​៥៦០​ ​សេះ​ ​ចំណុះ​ ​៤,៨លីត្រ​ ​សន្ទុះ​ពី​ ​០​ ​ដល់​ ​៩៧​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ចំណាយ​ពេល​ត្រឹម​ ​៣,៧វិនាទី​ ​ហើយ​មាន​ល្បឿន​អតិបរមា​ ​៣២៥​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ តម្លៃ​ចន្លោះ​ពី​ ​៣៧​ ​ទៅ​ ​៤៤​ ​ម៉ឺន​ដុល្លារ (បរទេស)។

 

ជម្រើស​ឡាន​ម៉ាស៊ីន​ ​V10​ ​អ្នក​ណា​ឃើញ​ក៏​ចង់​បាន​

 

អាន​បន្ត​ ​៖​ អត់​ពូកែ ក៏​មាន​ឱកាស​បាន​អាហារូបករណ៍​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​carscoop