លោក សម រ​ង្ស៊ី ៖ មហា​បាតុកម្ម​នឹងអាច​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ តុលា

រាជធានី​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ដឹកនាំ​សកម្មជន និង​អ្នកគាំទ្រ​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ខួប​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣ តុលា ។នេះ​បើ​យោង​តាម​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ដែល​ថ្លែង​នៅ​ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​សកម្មជន​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​១១ កញ្ញា ២០១៦ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​យប់​ថ្ងៃ​ទី​១២ កញ្ញា បាន​ចេញ​បទបញ្ជា​ដល់​គ្រប់​កម្លាំង​មាន​សមត្ថកិច្ច​ត្រៀមខ្លួន​កំចាត់​ចោល នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងអស់​ដើម្បី​ការពារ​នូវ​ភាព​សុខសាន្ត​របស់​ប្រជាជន  គឺ​ដោយ​តម្លៃ​ណា​ក៏​ដោយ គឺ​ត្រូវ​ការពារ​ស្ថេ​រ​ភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ឱ្យ​ខាន​តែ​បាន  ព្រោះ​វា​ជា​តម្រូវការ​របស់​ជាតិ​និង​ប្រជាជន​៕