យន្តហោះ​យុទ្ធសាស្ត្រ B-1B អា​េ​ម​រិ​កមក​កាន់​ឧបទ្វីប​កូរ៉េ

យោង​តាម YONHAP ថា យន្ត ហោះ ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​មេ​រិ​ក B-1B ឬ LANCER ចំនួន​២​គ្រឿង​បាន​ហោះ​ចេញពី មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​កោះ​ហ្គា​ម​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ដើម្បី​មក​បង្ហាញ​កម្លាំង​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥ របស់​កូរ៉េ​ខាងជើង ។

មន្ត្រី​យោធា​កូរ៉េ​ខាងត្បូង​មួយ​រូប​និយាយ​ថា យន្តហោះ B-1B ទាំងនេះ​នា​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា បាន​ហោះ​សំដៅ​មក​កាន់​ឧបទ្វីប​កូរ៉េ​ក្រោយ​ហោះ​ចេញពី​មូលដ្ឋាន​យោធា​កោះ​ហ្គា​ម ។ យន្តហោះ​ប្រដេញ​បំបាំងកាយ​ទាំងនេះ ដែល​នឹង​ត្រូវ​អា​មេ​រិ​ក​ដាក់​ពង្រាយ​នៅ​ឧបទ្វីប​កូរ៉េ​នឹង​ហោះហើរ​នា​វេលា​ម៉ោង​១០​ព្រឹក​ពីលើ​មូលដ្ឋាន​អាកាសចរណ៍​អា​មេ​រិ​ក OSAN ក្នុង​ខេត្ត GYEONGGI ។ ការ​ហោះហើរ​របស់​យន្តហោះ​យុទ្ធសាស្ត្រ​អា​មេ​រិ​កលើ​ដែនអាកាស​កូរ៉េ​ខាងត្បូង​គ្រោង​ពី​ដំបូង​នា​ថ្ងៃ​ទី​១២ កញ្ញា ក៏​ប៉ុន្តែ​ពន្យារ​ដល់​ថ្ងៃ​ទី​១៣ កញ្ញា មក​ពី​ធាតុអាកាស​អាក្រក់ ៕