​ការ​គេង​បើកភ្លើង​ប៉ះពាល់​ដល់​កូន​ត្រង់​ណា​ខ្លះ​?

​ការ​គេង​បើកភ្លើង​ប៉ះពាល់​ដល់​កូន​ត្រង់​ណា​ខ្លះ​?

​មាន​អ្នក​ម្តាយ​មួយចំនួន​ចូលចិត្ត​បើកភ្លើង​ឲ្យ​កូន​គេង​ណាស់ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ការ​គេង​បើកភ្លើង​ភ្លឺ​បែបនេះ​អាច​ប៉ះពាល់​ដល់​កូន​ប៉ុណ្ណា​?

  • ​នៅពេល​ដែល​អ្នក​បើក​ភ្លើង​ឲ្យ​កូន​គេង នោះ​វា​នឹង​អាច​ធ្វើឲ្យ​កូនពិបាក​ចូល​គេង ព្រោះ​ពន្លឺ​នៃ​ភ្លើង​អាច​ធ្វើឲ្យ​កូន​មាន​សម្ពាធ​ជាខ្លាំង ដែល​អាច​ធ្វើឲ្យ​កូន​មាន​អារម្មណ៍មួល​ម៉ៅ មិន​ស្ងប់ នោះ​គេ​នឹង​មិន​គេង​នោះទេ​។​​
  • នៅពេល​ដែល​កូន​គេង​ក្នុង​បន្ទប់​ដែល​មាន​ភ្លើង​ភ្លឺ នោះ​គេ​នឹង​មិន​អាច​គេង​យូរ​បាន​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​ចាំ​ងដល់​ភ្នែក​កូន​។​
  • ​នៅពេល​ដែល​កូន​គេង​នៅក្នុង​បន្ទប់​ដែល​ភ្លឺ​រហូត គេ​នឹង​មិន​អាច​បែងចែក​ថា​ពេល​ណា​ជា​ពេលយប់ ឬ​ថ្ងៃ​នោះ​ទេ​។​
  • ​នៅពេល​ដែល​កូន​គេង​មិនបាន​ល្អ​ក្នុង​រយៈពេល​យូរ នោះ​វា​នឹង​អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់​កូន​ជា​ខ្លាំង​ដែល​អាច​ធ្វើឲ្យ​វា​លូតលាស់​យឺត​។ ម្យ៉ាងទៀត​វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព និង​ការលូតលាស់​របស់​កូន​ដូចគ្នា​។​
  • ​ជាងនេះទៅទៀត​វា​នឹង​អាច​ធ្វើឲ្យប៉ះពាល់​ដល់ច​ង្ខុ​វិញ្ញាណ​របស់​កូន​ដែល​អាច​ធ្វើឲ្យ​ភ្នែក​របស់​គេ​ឆាប់​ខូច ដែល​អាច​ធ្វើ​ឲ្យ​កូន​ឆាប់​ម្ញូប​ជាខ្លាំង​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។