ការប្រណាំងម៉ូតូដើម្បីសប្បុរសធម៌កុំភ្លេច ២៥ ខាងមុខនេះ ដើម្បីមូនិធិ The Movember Foundation ដែលរៀបចំដោយក្រុមម៉ូតូ (DGR)

ការប្រណាំងម៉ូតូដើម្បីសប្បុរសធម៌កុំភ្លេច ២៥ ខាងមុខនេះ ដើម្បីមូនិធិ The Movember Foundation ដែលរៀបចំដោយក្រុមម៉ូតូ (DGR)ការប្រណាំងម៉ូតូដើម្បីសប្បុរសធម៌កុំភ្លេច ២៥ ខាងមុខនេះ ដើម្បីមូនិធិ The Movember Foundation ដែលរៀបចំដោយក្រុមម៉ូតូ (DGR)ការប្រណាំងម៉ូតូដើម្បីសប្បុរសធម៌កុំភ្លេច ២៥ ខាងមុខនេះ ដើម្បីមូនិធិ The Movember Foundation ដែលរៀបចំដោយក្រុមម៉ូតូ (DGR)ការប្រណាំងម៉ូតូដើម្បីសប្បុរសធម៌កុំភ្លេច ២៥ ខាងមុខនេះ ដើម្បីមូនិធិ The Movember Foundation ដែលរៀបចំដោយក្រុមម៉ូតូ (DGR)ការប្រណាំងម៉ូតូដើម្បីសប្បុរសធម៌កុំភ្លេច ២៥ ខាងមុខនេះ ដើម្បីមូនិធិ The Movember Foundation ដែលរៀបចំដោយក្រុមម៉ូតូ (DGR) ភ្នំពេញ៖ នៅថ្ងៃអាទិត្យ​ ​ទី២៥ ខែកញ្ញា​ ​ខាងមុខនេះ​ ​យើងនឹងបានលឺសំឡេងលាន់រំពង​ដោយម៉ូតូកៃច្នៃដ៏ទំនើបនៅតាមបណ្តាដងផ្លូវនានាដែលធ្វើដំណើរដោយអ្នកជិះម៉ូ​តូដ៏ចំណាន​ជាមួយការតុបតែងខ្លួនយ៉ាងស្រស់សង្ហារធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពបុរស។ ​ការជិះម៉ូតូជា​ក្បូនរបស់សុភាពបុរសដ៏ចំណាន​ គឺជាព្រឹត្តិការសប្បុរសធម៌ក្បួនម៉ូតូកៃច្នៃធំជាងគេលំដាប់ពិភពលោក​ ដែលបង្ហាញពីស្ទីលស៊ីវីល័យរបស់ខ្លួន​ និងម៉ូតូដ៏ល្អឥតខ្ចោះក្នុងន័យវិជ្ជមាន។ ​
ការជិះម៉ូតូជាក្បួនរបស់សុភាពបុរសដ៏ចំណាន(DGR)​ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១២ ដោយ​ Mark Hawwa​ នៅទីក្រុង ស៊ីដនី​ប្រទេស អូស្ត្រាលី​ ដោយបណ្តុះគំនិតពីរូបភាពរបស់តួអង្គ Don Draper ​នៅក្នុងរឿង Mad Men​ ដែលតួអង្គ Don Draper ​បានជិះម៉ូតូបែបបុរាណយ៉ាងស៊ីវីល័យ ​ព្រមទាំងស្លៀកសម្លៀកបំពាក់ឈុតដ៏ស្រស់សង្ហារ។ ​គេគិតថាការសម្រេចក្នុងការជិះម៉ូតូនេះគឺជាវិធីសាស្ត្រមួយដ៏ពិសេសក្នុងការប្រឆាំងនឹងផ្នត់គំនិតអវិជ្ជមានទៅលើបុរសដែលជិះម៉ូតូធំ ​ដូចគ្នានោះដែរក៏ដើម្បីធ្វើការភ្ជាប់ទំនាក់ទំនងជាមួយសមាគមន៍អ្នកជិះម៉ូតូផ្សេងៗផងដែរ។​ ក្បួនម៉ូតូជា​លើកទីមួយទទួលបាន​អ្នកចូលរួមជាង ២,៥០០នាក់ជុំវិញ៦៤ទីក្រុង។ ​ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ ​បានលើកទឹកចិត្តអ្នកដែលបង្កើតកម្មវិធីនេះដើម្បីធ្វើយ៉ាងណាគាំទ្រអ្វីដ៏មានប្រយោជន៍ ​និងសាកសមមួយ។ ​ហើយទាំងអស់នេះគឺបានបង្ហាញយ៉ាងជាក់ច្បាស់នៅក្នុងសម្លៀកបំពាក់ដែល​ត្រូវបាន ស្លៀកពាក់ទាំងនេះ។​ នៅក្នុងឆ្នាំ២០១៣​ ​មានអ្នកចូលរួមជាង ១១,០០០នាក់​ ​មកពីទីក្រុងចំនួន១៤៥ជុំវិញពិភពលោក​​ និងបានចូលរួមបង្កើនមូលនិធិជាថវិកាជាង​ $២៧៧,០០​០ សម្រាប់ការស្រាវជ្រាវជម្ងឺមហារីកក្រពេញប្រូស្តាត។ ​​
នៅក្នុងឆ្នាំ២០១៤ ​មានអ្នកចូលរួមជាង ២០,០០០នាក់​ មកពីទីក្រុងចំនួន២៥៧នៅក្នុងប្រទេសចំនួន៥៨​ ហើយបានចូលរួមបង្កើនមូលនិធិជាថវិកាជាង $១,៥លាន ​ដុល្លារសហរដ្ឋអាមេរិក​ សម្រាប់ការស្រាវជ្រាវជម្ងឺមហារីកក្រពេញប្រូស្តា។​
នៅក្នុងឆ្នាំ២០១៥ ​ក៏មានអ្នកចូលរួមជាង ​៣៧,០០០នាក់​ មកពីទីក្រុងចំនួន៤១០នៅក្នុងប្រទេសចំនួន៧៩បានចូលរួម​បង្កើនមូលនិធិជាថវិកាជាង $២,៣លាន​ ដុល្លារសហរដ្ឋអាមេរិក​ សម្រាប់ការស្រាវជ្រាវជម្ងឺមហារីកក្រពេញប្រូស្តាដូចគ្នា។​
សម្រាប់ឆ្នាំនេះវិញ​ នឹងមានអ្នកចូលរួមរហូតដល់ជាង ៥០,០០០នាក់ មកពីទីក្រុងចំនួន៥០០​ និងមកពីប្រទេសទាំ៩០ក្នុងកម្មវិធីសប្បុរសធម៌មួយនេះ។​ គោលដៅសម្រាប់ការស្វែងរកវិភាគទានមូលនិធិរបស់ពួកយើងសម្រាប់ឆ្នាំនេះគឺមានចំនួន ​$៥លានដុល្លារសហរដ្ឋអាមេរិក ​ដែលនឹងត្រូវយក​ទៅប្រើប្រាស់ក្នុងគោលបំណងសម្រាប់ការស្រាវជ្រាវជម្ងឺ​មហារីកក្រពេញ​ប្រូស្តាទាំងក្នុងស្រុក ​និងជាសកល ព្រមទាំងទាំងកម្មវិធីទប់ស្កាត់ការធ្វើអត្តឃាតផងដែរដោយដៃគូរសហការណ៍របស់យើងគឺ​ មូលនិធិ Movember​( The Movember Foundation)។ ​​មូលនិធិ​ Movember ​គឺជាអង្កការសុខភាពបុរសដ៏ធំជាងគេលំដាប់ថ្នាក់ពិភពលោក ​ដែលប្តេជ្ញាចិត្តជួយបុរសភេទឲ្យរស់នៅកាន់តែមានភាពរីករាយ ​សុខភាពកាន់តែល្អ​ និងរស់នៅកាន់តែយូរ។​ តាំងពីឆ្នាំ២០០៣​ មានអ្នកចូលរួមរាប់លាននាក់ដែលបានចូលរួមក្នុងមូលនិធីការពារសុខភាពបុរស​មួយនេះ ដែលបង្កើតបានថវិការជាង$៧១៥លានដុល្លារសហរដ្ឋអាមេរិក​ និងផ្តល់ជំនួយជាង១០០គម្រោងលើ​ ជំងឺមហារីកក្រពេញប្រូស្តាត​ មហារីកពងស្វាស និងការទប់ស្កាត់ការធ្វើអត្តឃាត។ ​ទស្សនៈវិស័យរបស់ពួកគេ ​គឺដើម្បីបង្កើតពិភពលោកមួយដែលបុរសអាចត្រូវបានផ្សារភ្ជាប់ជាមួយគ្នា​និងសង្គម មានផាសុខភាពក្នុងការនិយាយអំពីរឿងសំខាន់ៗនៅក្នុងជីវិត ​និងអាចមានវិធានការភ្លាមៗដើម្បីទប់ស្កាត់នៅពេលមានបញ្ហាសុខភាពចូលមកដល់។​
«Triumph Motorcycles» ​ដែលជាក្រុមហ៊ុនផលិតម៉ូតូដ៏ឈានមុខមួយនៅតែបន្តការគាំទ្រ​ កម្មវិធីជិះម៉ូតូជាក្បួនរបស់សុភាពបុរសដ៏ចំណាន (DGR) ​របស់យើងដដែល។ ​ចំពោះអ្នកដែលអាចប្រមូលអង្គាសថវិការឆ្នើមបំផុតទូទាំងពិភពលោក ​នឹងត្រូវបានទទួលរង្វាន់ ​ជាមួយនឹងម៉ូតូបុរាណបែប​ទាន់សម័យមួយគ្រឿងពីក្រុមហ៊ុនមួយនេះ ដើម្បីជាការលើកទឹកចិត្ត​ និងថ្លៃងអំណរគុណសម្រាប់ការគាំទ្ររបស់ពួកគេ ។​
ជាមួយនឹងប្រវត្តិសាស្រ្តក្នុងការគាំទ្រ​ ស្រឡាញ់ ព្រឹត្តិការណ៍សប្បុរសធម៌ និងម៉ូតូ Zenith​ ដែលជាក្រុមហ៊ុនបង្កើតនាឡិកា​ ប្រណីតរបស់ប្រទេសស្វីស ក៏បានចូលរួមធ្វើឱ្យប្រាកដថា ​អ្នកជិះម៉ូតូទាំងអស់ ​ធ្វើដំណើរដោយរចនាប័ទ្មទាន់សម័យ​ និងទាន់ពេលវេលា ​ដោយបានផ្តល់នូវនាឡិកា ​សម្រាប់​អ្នករៃអង្គាសប្រាក់កំពូលៗនៅទូទាំងពិភពលោកផងដែរ។​
នៅឆ្នាំទី៤ក្នុងព្រឹត្តិការណ៍នេះ ​កម្មវិធីជិះម៉ូតូជាក្បួនរបស់សុភាពបុរសដ៏ចំណាន​ (DGR) ​គឺនឹងនៅជួរមុខ ​ដើម្បីលើកទឹកចិត្តឱ្យបុរសទាំងអស់មានការទទួលខុសត្រូវចំពោះសុខភាពរបស់ពួកគេ​ ទទួលបានការពិនិត្យ​ និងការគាំទ្រពេលពួកគេត្រូវការវា។ ​កម្មវិធីជិះម៉ូតូជាក្បួនរបស់សុភាពបុរសដ៏​ចំណាន​ (DGR) និង មូលនិធិ Movember ​យើងមានគោលដៅរួមគ្នា ​នឹងផ្ដល់ជីវិតបន្ថែមទៀតទៅដល់ ឪពុក ​កូនប្រុស បងប្អូនប្រុស និងមិត្តភក្តិរបស់យើង។​
សម្តីរបស់ Mark Hawwa ​- ស្ថាបនិកDGR​"យើងពិតជាមានសេចក្តីសោមនស្សយ៉ាងពន់ពេកដោយមានការការគាំទ្រ យ៉ាងសម្បើមក្នុងរយៈពេល 4 ឆ្នាំកន្លងមកនេះ។ វាពិតជាអស្ចារ្យ ដែលយើងឃើញ ប្រទេសផ្សេងៗគ្នា វប្បធម៌ផ្សេងៗគ្នា រួមគ្នាដើម្បីផ្តល់នូវការគាំទ្រចំពោះកម្មវិធីស្រាវជ្រាវជំងឺមហារីកក្រពេញប្រូស្តាត និងការបង្ការការធ្វើអត្តឃាតនៅទូទាំងពិភពលោក។ កម្មវិធីជិះម៉ូតូជាក្បួនរបស់សុភាពបុរសដ៏ចំណាន (DGR) គឺជាការឆ្លុះបញ្ចាំង ពីមនុស្សរាប់ពាន់នាក់ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ដែលយើង នឹងមិនមានថ្ងៃនេះទេបើគ្មានវត្តមានរបស់អ្នកចូលរួមទាំងនោះ។ បន្ថែមពីនេះមានការគាំទ្រពីក្រុមហ៊ុនម៉ាកលំដាប់ពិភពលោក ដូចជា Triumph Motorcycles  នាឡិកាម៉ាក Zenith និងអង្គការមូលនិធីMovemberជាដើមរួមគ្នា យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាច ដើម្បីគាំទ្របុព្វហេតុដែលកើតមានជាមួយសុភាពបុរស និងសុភាពនារីរបស់យើង។ “
សម្តីរបស់ JC –ស្ថាបនិកមូលនិធិ Movember"យើងកំពុងតែដុតដៃ ​ដុតជើងក្នុងការចាប់ដៃគូសហការជាមួយលោក Mark និង ​កម្មវិធីជិះម៉ូតូជាក្បួនរបស់សុភាពបុរសដ៏ចំណាន ​(DGR) ​សម្រាប់រដូវកាលទី៦លើកក្រោយទៀត។ ​លោក Mark ​បានក្លាយជាអ្នកចូលរួមរបស់ ​Movember ​តាំងពីយើងត្រលប់មកពីការប្រយុទ្ធសម្រាប់សុខភាពរបស់​បុរសទាំងអស់គ្នា។ យើងបានមើលឃើញក្រុមDGR​ កើតឡើងជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យតាំងពីនៅរយៈពេលបួនរដូវកាលចុងក្រោយឯណោះ ​និងរហូតដល់សព្វថ្ងៃ។ យើងមានការដាក់ខ្លួនដែលទទួលបានឱកាសក្នុងការសហការជាមួយក្រុម DGR​ នៅរដូវការទី6ខាងមុខទៀត​ ហើយនឹងសម្លឹង​ឃើញឈ្មោះរបស់យើងចូលរួមគ្នា​ បង្កើននូវភាពសប្បាយរីករាយរួមគ្នា​ និងធ្វើល្អទាំងអស់គ្នា។ Movember ​បានផ្លាស់ប្តូរស្ថានភាពរបស់សុខភាពរបស់បុរសនៅទូទាំងពិភពលោក​ ហើយនេះកើតឡើងដោយមានការគាំទ្រពី​ Mo Bros and Mo Sistas ​របស់យើងផងដែរ។​ រីឯភាពជាដៃគូសហការ​ជាមួយDGR ​នឹងពង្រឹងបន្ថែមទៀតដើម្បីឲ្យការធ្វើដំណើររបស់យើង ​កាន់តែអស្ចារ្យ និងមិនគួរឱ្យជឿ​ ជាមួយអ្នកចូលរួមដទៃទៀតដែលមកពីបណ្តា90​ ប្រទេសទៀត ។​ យើងមិនអាចរង់ចាំ ​សម្រាប់ការជិះម៉ូតូរបស់ ​Mo crew ​របស់យើងជាមួយ និងក្រុម DGR​ជាមួយសហគមន៍អ្នកជិះម៉ូតូដ៏ទៃ​ទៀតទេ​ ដើម្បីបន្តការគាំទ្រដល់សុខភាពរបស់បុរសយើង៕ Mo On."​
ការប្រណាំងម៉ូតូដើម្បីសប្បុរសធម៌កុំភ្លេច ២៥ ខាងមុខនេះ ដើម្បីមូនិធិ The Movember Foundation ដែលរៀបចំដោយក្រុមម៉ូតូ (DGR)ការប្រណាំងម៉ូតូដើម្បីសប្បុរសធម៌កុំភ្លេច ២៥ ខាងមុខនេះ ដើម្បីមូនិធិ The Movember Foundation ដែលរៀបចំដោយក្រុមម៉ូតូ (DGR)

Molyka Rom
Cool FM