ទិត្យ វិច្ឆិកា មិនបាក់ទឹកចិត្ត បើទោះមិនបានជោគជ័យ

6 Videos


បន្ទាប់ពីបានធ្វើការប្រគុំតន្ត្រីសប្បុរសធម៌កំលាំងទឹកចិត្តសិល្បករខ្មែរជួយខ្មែរដើម្បីរកមូលនិធិទៅកសាងសាលានៅខេត្តកោះកុងត្រូវបរាជ័យក្តីក៏លោក ទិត្យ វិច្ឆិកា មិនបាក់ទឹកចិត្តឡើយដោយ លោកអះអាងថានឹងបន្តស្វែងរកមូលនិធិតាមវិធីផ្សេងទៀត ។

ទិត្យ វិច្ឆិកា មិនបាក់ទឹកចិត្ត បើទោះមិនបានជោគជ័យ

លោកទិត្យ វិច្ឆិកា បានសរសេរសារយ៉ាងខ្លីបង្ហោះនៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុក ដោយទទួលស្គាល់ថាការស្វែងរកមូលនិធិតាមរយៈការប្រគុំតន្ត្រីសប្បុរសធម៌កំលាំងទឹកចិត្តសិល្បករ ខ្មែរជួយខ្មែរមិនទទួលជោគជ័យដូចការរំពឹងទុកឡើយ ។

ទិត្យ វិច្ឆិកា មិនបាក់ទឹកចិត្ត បើទោះមិនបានជោគជ័យ

នៅក្នុងហ្វេសប៊ុករបស់លោក ទិត្យ វិច្ឆិកា បានសរសសេរថា៖ខ្ញុំបាទ ទិត្យ វិច្ឆិកា សូម អរគុណថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន R G B Media ដែលរួមសហការ និងបងប្អូនក្រុមការងារ, អគ្គនាយកក្រុមហ៊ុន បុរីញូវថោន ព្រមទាំងបងប្អូនសិល្បករទាំងអស់គ្នាដែល បានរួមគ្នាក្នុងកម្មវិធីការប្រគុំតន្ត្រីសប្បុរសធម៌កំលាំងទឹកចឹត្តសិល្បករខ្មែរជួយខ្មែរ ដើម្បីរកមូលនិធិទៅកសាងសាលារៀននៅខេត្តកោះកុង ។

ទិត្យ វិច្ឆិកា មិនបាក់ទឹកចិត្ត បើទោះមិនបានជោគជ័យ

ទោះជាពេលនេះការប្រគុំតន្ត្រីត្រូវបរាជ័យក្នុងការរកមូលនិធិ និង គ្មានអ្នកឧបត្ថម្ភគាំទ្រក៏ដោយតែសំរាប់បងប្អូនសិល្ប:យើងខ្ញុំបាទទាំងអស់គ្នាដែលជាអ្នកសិល្ប:គឺ មានមោទកភាពណាស់ព្រោះយើងទាំងអស់គ្នាបានព្យាយាមហើយសំរាប់ជួយទៅដល់សង្គមជាតិរបស់យើងដែលនៅតាមតំបន់ដាច់ស្រយាល ។

ទិត្យ វិច្ឆិកា មិនបាក់ទឹកចិត្ត បើទោះមិនបានជោគជ័យ

សំរាប់ខ្ញុំបាទវិញទោះជាមានការលំបាកយ៉ាងណាក៏ ដោយគឺខ្ញុំត្រូវតែព្យាយាមរកវិធីបន្តទៀតដើម្បីរកមូលនិធិទៅក៏សាងសាលារៀននៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង អោយបានសំរេចនៅពេលខាងមុខនេះ ព្រោះក្មួយៗកុមារទាំងអស់គ្នានៅទីនោះកំពុងតែរង់ចាំ ។

ទិត្យ វិច្ឆិកា មិនបាក់ទឹកចិត្ត បើទោះមិនបានជោគជ័យ

ការប្រគុំតន្ត្រីសប្បុរសធម៌កំលាំងទឹកចិត្តសិល្បករខ្មែរជួយខ្មែរដើម្បីរកមូលនិធិទៅកសាងសាលានៅខេត្តកោះកុងបានប្រព្រឹត្តទៅកាលពីថ្ងៃទី៨ដល់១១កញ្ញា២០១៦នៅបុរីញូវថោនអូរដឹម ៕

ដេវីត

ទិត្យ វិច្ឆិកា មិនបាក់ទឹកចិត្ត បើទោះមិនបានជោគជ័យទិត្យ វិច្ឆិកា មិនបាក់ទឹកចិត្ត បើទោះមិនបានជោគជ័យទិត្យ វិច្ឆិកា មិនបាក់ទឹកចិត្ត បើទោះមិនបានជោគជ័យ