កម្មវិធី​សម្រាប់​ស្វែង​រក​ Wi-Fi ប្រើ​ប្រាស់​អត់​អស់​លុយ​

Wi-Fi ជា​ប្រភព​អ៊ីនធឺណិត​មួយ​ដ៏​ល្អ​ប្រសើរ​ដោយ​សារ​វា​មិន​ចំណាយ​ថាមពល​ថ្ម​ អស់​ច្រើន​ដូច​ជា​ការ​ប្រើ​អ៊ីនធឺណិត​តាម​ទូរសព្ទ​ឡើយ​ ប៉ុន្តែ​ការ​ស្វែង​រក​ Wi-Fi ​ប្រើ​ដោយ​អត់​អស់​លុយ​អាច​ជា​ការ​លំបាក​បន្តិច។

 

កម្មវិធី​សម្រាប់​ស្វែង​រក​ Wi-Fi ប្រើ​ប្រាស់​អត់​អស់​លុយ​

 

​​យ៉ាង​ណា​ក្ដី​មាន​កម្មវិធី​ទូរសព្ទ​​មួយ​ឈ្មោះ​ Instabridge ប្រហែល​ជា​អាច​ជួយ​អ្នក​បាន។ វា​ជា​កម្មវិធី​ និង​ ជា​សហគមន៍​សម្រាប់​ចែក​រំលែក​លេខ​សម្ងាត់​ Wi-Fi នៃ​ទីតាំង​ជា​​ច្រើន​កន្លែង​លើ​ពិភពលោក​ បូក​រួម​ទាំង​ប្រទេស​កម្ពុជា។

 

​ពេល​បើក​កម្មវិធី​នេះ​ឡើង​ វា​នឹង​បង្ហាញ​ជា​ផែនទី​មួយ​​ដែល​ជា​ទីតាំង​បច្ចុប្បន្ន​របស់​អ្នក​ ​ហើយ​​មាន​បង្ហាញ​នូវ​ទីតាំង​​នីមួយៗ​​​នៃ​ប្រភព​​ Wi-Fi រួម​ទាំង​លេខ​សម្ងាត់​ថែម​ទៀត​ផង។ បច្ចុប្បន្ន​ Instabridge មាន​ផ្ទុក​ទៅ​ដោយ​ទិន្នន័យ​អំពី​ Wi-Fi ជាង​ ៣ លាន​ទិន្នន័យ​ ដោយ​​បន្ត​កើន​ឡើង​ជា​លំដាប់៕

 

ចុច​ខាង​ក្រោម​ដើម្បី​ទាញ​យក​កម្មវិធី៖

 

កម្មវិធី​សម្រាប់​ស្វែង​រក​ Wi-Fi ប្រើ​ប្រាស់​អត់​អស់​លុយ​ កម្មវិធី​សម្រាប់​ស្វែង​រក​ Wi-Fi ប្រើ​ប្រាស់​អត់​អស់​លុយ​

​​​
ចុច​អាន៖ យុវជនខ្មែរមួយក្រុម ផលិត​ហ្គេម​​ថ្មីមួយ ចំណាយ​​តែ​ពីរ​សប្តាហ៍​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNet