ល្បីពេញអ៊ីនធឺណែត! នារីជើងខ្លាំងម្នាក់ យកខ្សែទាក់.ក មិត្តប្រុស អូសដើរពេញផ្លូវ ដូចសត្វឆ្កែ

ចិន៖  រូបភាពប៉ុន្មានសន្លឹក កំពុងតែទទួលបានការចាប់អារម្មណ៍ និងធ្វើឲ្យមហាជនជាច្រើន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អមជាមួយនឹងពាក្យរិះគន់មិនសំចៃ  បន្ទាប់ពីនារីចិត្តសឿងម្នាក់ លេងធម៌ក្តៅដាក់មិត្តប្រុសរបស់ខ្លួន យកខ្សែទាក់នឹង.ក រួចអូសដើរតាមផ្លូវ ដោយមិនខ្ចីខ្វល់ពីភ្នែកអ្នកដទៃ ហាក់បីដូចជាបណ្តើរសត្វសុនខ មួយក្បាលយ៉ាងដូច្នោះអ៊ីចឹង។

ហេតុការណ៍នេះកើតឡើង តាំងពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតតាមបណ្តោយផ្លូវនៃទីក្រុងហ្វូចូវ ខេត្តហ្វូចៀន ប្រទេសចិន។ តាមរយៈប្រភព និងរូបថតដែលបានរីកសុះសាយនេះ នារីមាឌធំមិនស្គាល់អត្តសញ្ញាណ បានយកខ្សែទាក់.ក ទៅលើបុរសម្នាក់ ដែលគេជឿជាក់ថាជាមិត្តប្រុសរបស់នាង ហើយដើរអូសពេញដងផ្លូវហ្វូចូវតែម្តង ខណៈគេឃើញថា បុរសជាមិត្តប្រុស លូនវារប្រៀបបីដូចជាសត្វសុនខ ដ៏គួរឲ្យអាណិតមួយក្បាលយ៉ាងអ៊ីចឹង ជាហេតុធ្វើឲ្យមនុស្សម្នាជាច្រើន ចោមរោមមើលគ្រប់ៗគ្នា បង្កឲ្យស្ទះចរាចរណ៍ទៀតផង។

បើតាមការឲ្យដឹងពីលោក Lian ដែលបានឃើញហេតុការណ៍ផ្ទាល់ និយាយថា «មានមនុស្សម្នាច្រើនសន្ធឹក បាននាំគ្នាចោមរោមមើលពួកគេទាំងពីរ ជាហេតុធ្វើឲ្យស្ទះចរាចរណ៍ ណែនណាប់ពេញដងផ្លូវក្នុងទីក្រុងយ៉ាងខ្លាំង។ ខណៈមានមនុស្សម្នាជាច្រើន ក៏បានទទូចសុំឲ្យនារីខាងលើនេះ ដោះខ្សែក្រឡៅចេញពី.ក របស់បុរសរងគ្រោះនេះផងដែរ។ ហើយក្រោយមក ក៏ត្រូវបានគេទូរស័ព្ទហៅប៉ូលិស ឲ្យចូលមកជួយធ្វើអន្តរាគមន៍តែម្តង»

ទន្ទឹមនឹងនោះផងដែរ អ្នកនិយមលេងបណ្តាញសង្គមជាច្រើន មានការខកចិត្ត រិះគន់នូវទង្វើដ៏ព្រៃផ្សៃ ដែលនារីខាងលើនេះ បានប្រព្រឹត្តផងដែរ។ អ្នកលេងបណ្តាញសង្គមម្នាក់សរសេរថា «ឆ្ងល់ណាស់ តើឪពុកម្តាយរបស់ពួកគេ យកមុខទៅទុកនៅឯណាទៅ ប្រសិនបើពួកគាត់ឃើញសភាពបែបនេះនោះ»។ ខណៈអ្នកឯទៀតលើកឡើងថា «ធ្វើចឹង តើកិត្តិយសរបស់បុរសនៅឯណាទៅ?»

គួរឲ្យដឹងថា ជុំវិញករណីដ៏ហួសចិត្ត និងមិននឹកស្មានដល់នេះ គេមិនទាន់ដឹងទេថា រវាងពួកគេទាំងពីរនាក់ មានទំនាស់ឬបញ្ហាអ្វីឲ្យប្រាដកនោះឡើយ ទើបរហូតឈានដល់កើតមានរឿងយ៉ាងដូច្នេះ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ? 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ។ ក្មេងស្រីលក់ផ្កាម្នាក់ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពេញបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីរូបនាងបានចាប់អូសទាញ អ្នកដំណើរដើរកាត់មុខនាង រួចបដិសេធមិនព្រមជួយទិញផ្ការរបស់នាង។

រូបភាពជាច្រើនសន្លឹក បង្ហាញពីក្មេងស្រីលក់ផ្កាម្នាក់ ដែលបានខិតខំតស៊ូយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណាឲ្យតែលក់ផ្កាដាច់។ ក្មេងស្រីរូបនោះ គេឃើញថាបានចាប់អូសទាញបុរសម្នាក់ ដែលជាអ្នកដំណើរដើរកាត់ក្បែរនោះ ខណៈដែលរូបនាងបានសុំឲ្យគាត់ជួយទិញផ្ការបស់នាងផង តែត្រូវបានបុរស​ខាងលើ បដិសេធមិនទិញ​រហូតដល់ក្មេងស្រីរូបនោះ ចាប់ដៃអាវរបស់គាត់ បណ្តាលឲ្យដួលនិងដី និងដៃមានកាន់ផ្កាជាច្រើនផងដែរ។

បច្ចុប្បន្នរូបភាពក្មេងស្រីនោះ ត្រូវបានល្បីពេញបណ្តាញសង្គម ជាពិសេសបណ្តាញសង្គម Weibo របស់ចិនតែម្តង ជាមួយនឹងការសរសេរលើរូបភាពនោះថា «កុំចង់ចេញ ប្រសិនបើមិនទាន់បានជួយទិញ» ។ ដោយឡែកអ្នកបញ្ចេញមតិម្នាក់ទៀតបានសរសេរថា «ជីវិតជាអ្នកលក់ផ្កាគឺមិនងាយស្រួលឡើយ គួរណាស់មានចិត្តអាណិតមេត្តាជួយទិញម្នាក់មួយទៅ» ។ ទោះបីជាយ៉ាងណាក៏ដោយ មានមហាជនជាច្រើនមានការអាណិតអាសូរ ពីស្ថានភាពរបស់ក្មេងស្រីនោះណាស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ល្បីពេញអ៊ីនធឺណែត! នារីជើងខ្លាំងម្នាក់ យកខ្សែទាក់.ក មិត្តប្រុស អូសដើរពេញផ្លូវ ដូចសត្វឆ្កែ

ល្បីពេញអ៊ីនធឺណែត! នារីជើងខ្លាំងម្នាក់ យកខ្សែទាក់.ក មិត្តប្រុស អូសដើរពេញផ្លូវ ដូចសត្វឆ្កែ

ល្បីពេញអ៊ីនធឺណែត! នារីជើងខ្លាំងម្នាក់ យកខ្សែទាក់.ក មិត្តប្រុស អូសដើរពេញផ្លូវ ដូចសត្វឆ្កែ

ល្បីពេញអ៊ីនធឺណែត! នារីជើងខ្លាំងម្នាក់ យកខ្សែទាក់.ក មិត្តប្រុស អូសដើរពេញផ្លូវ ដូចសត្វឆ្កែ